ម.ហា.ជ.នរងចាមើលថាតើ នាយឧត្តមសេនីយ៏ សៅ សុខា មានចំណាត់ការបែបណាចំពោះ ក្រុមហ៊ុន ស៊ីង បាយអូថិច ខូ.,អិលធីឌី ខណះ កំលាំងអាវុ.ធហត្ថរ.កឃើញឈើ ជាច្រើននៅក្នុងបរិវេណ ក្រុមហ៊ុន

45

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុ.ធហត្ថផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៏  សៅ សុខា បានដឹកនាកំលាំងចុះទៅប.ង្ក្រាប នៅក្នុង ទីតាំង ក្រុមហ៊ុន ស៊ីង បាយអូថិច ខូ.,អិលធីឌី (Think Biotech Co.,Ltd) ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ពាក់ព័ន្ធករណីបំផ្លា.ញព្រៃឈើក្រៅដែនគ្រប់គ្រងរបស់ខ្លួន  គឺ  ប្រើល្បិ..ច គៀងគរប្រជាបលរដ្ឋឲ្យចូលទកា.ប់ឈើនៅតំបន់ព្រៃឡង់ហើយ ដឹកចូលមក ក្នុងបរិវេណក្រុមហ៊ុន បំលែងធ្វើជាឈើ ស្របច្បាប់កា.ប់នៅក្នុងដីសប្បទានរបស់ខ្លួន ដឹកនាំចេញទៅលក់ ក្នុងនិងក្រៅប្រទេស ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង បាយអូថិច ខូ.,អិលធីឌី (Think Biotech Co.,Ltd) ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានរងការចុះប.ង្ក្រាបដោយកម្លាំងកងរាជអាវុ.ធហត្ថផ្ទៃប្រទេសម្តង ជាពីរដង ។       ក្រុមហ៊ុន ស៊ីង បាយអូថិចខូ.,អិលធីឌី (Think Biotech Co.,Ltd) បានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរេចរិលរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈ ឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទំហំផ្ទៃដីសរុបចំនួន៣៤,០០៧ហិកតា។បច្ចុប្បន្នក្រុមហ៊ុ ននេះកំពុងអនុវត្តផែការដាំដើមអាកាស្យា ។ក្រៅពីព្រៃរេចរិល គឺគ្មា.នព្រៃឈើធំៗ និងមានតម្លៃនោះ ទើបជម្រុញអោយក្រុមហ៊ុននេះ ឆ.ក់ឱកាសរ.កស៊ីខុសច្បាប់កា.ប់ឈើក្រៅដែន ជ្រ.កក្រោមក្រុមហ៊ុនស្របច្បាប់។

ព្រៃឈើដែលត្រូវកា.ប់បំផ្លា.ញដឹកចូលក្រុមហ៊ុនគឺកា.ប់ចេញពី ចំណុចទីតាំងមួយចំនួនដូច អូរ.កំបោរ ត្រពាំងចែម៉ែ ត្រពាំងទា ភ្នំក្រហម រលំកាត់សក់ ត្រពាំងកាត់សក់ អន្លង់ពោន អូរ.កំបោរ.ក្រៅ រលំទួលជ្រៃ អូរ.ក្តុល វាលលំហាច ឬហៅថា រ.កាសំយុង សោមតាពោធិ ក្បាលអូរគគី អូរ.កំបោរ.ក្នុង បន្ទាយសៀម និងចំណុច អូរសៀម ហើយភូមិសាស្ត្រទាំងនេះដែរ ស្ថិតនៅក្នុងដែនសមត្ថកិ.ច្ចអនុរ.ក្ស បរិស្ថានជាអ្នកគ្រប់គ្រងនៅក្នុងទឹកដីស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុនបានឲ្យឈ្មួញ កណ្តាលដើរគៀងគរឲ្យប្រជាពលរដ្ឋចូលទៅកា.ប់និងដឹកឈើ ចូលទៅ លក់ឲ្យ  ក្រុមហ៊ុនដោយប្រើប្រាស់គោយន្តកន្ត្រៃ រថយន្តច្នៃទៅទម្លាក់នៅក្នុងបរិវេណទីតាំងក្រុមហ៊ុន ហើយអូសបន្តចូលក្នុងរោងចក្រដោយមានម៉ាស៊ីនយន្តខ្នាតយក្សសម្រាប់ពុះច្រៀក ដើម្បីបានជាប្រភេ..ទឈើដែលអាចហែកច្បាប់និងដឹកជញ្ជូនបាន ដោយឡែក សម្រាប់ប្រភេ..ទឈើឈ្លីក កា.ប់ពីព្រៃទំហំប៉ិនហាប្រវែងណា គឺលើកដាក់រថយន្តខ្នាតយក្សទាំងអស់ មិនមានការ.កែច្នៃក្នុងរោងចក្រនោះទេ។

ទាក់ទិនករណីប.ង្ក្រាបខាងលើ ម.ហា.ជ.ន ពិតជា មានការ.កោតសរសើរថា ក្រុមហ៊ុន លោក ជា ពៅ ត្រូវកម្លាំងកង រាជអាវុ.ធហត្ថផ្ទៃប្រទេសថ្នាក់ជាតិចុះប.ង្ក្រាបម្តងជាពីរដងនៅតែអាចញុះញ៉ុងគៀងគរប្រជាពលរដ្ឋចូលទៅកា.ប់ឈើនៅតំបន់ព្រៃឡង់ទៅលក់អោយខ្លួនបានយ៉ាងរំភើយ មិនដឹងសូកប៉ាន់លុយកម្រាស់ណាទេទើបអាចបន្តរ.កស៊ីរបរខុសច្បាប់កា.ប់បំផ្លា.ញព្រៃឈើរង្គើមេឃបែបនេះ។ បើតាមប្រភពព័ត៌មានមួយអោយដឹងថា គ្រាន់តែអ្នកសារព័ត៌មានត្បាញអាយម្នាក់ឈ្មោះ ចាន់ ធីមានអាសយដ្ឋាននៅខេត្តកំពង់ឆ្នាំង ទទួលលុយក្នុងមួយខែ មួយរយលានរៀល សម្រាប់រ៉ាប់រងទប់ស្កាត់ និងរ.ត់ការអោយក្រុមអ្នកសារព័ត៌មានដែលចូលលុកលុយដល់ចំណុចរសើប ។

ពាក់ព័ន្ធការប.ង្ក្រាបខាងលើកម្លាំងកងរាជអាវុ.ធហត្ថផ្ទៃប្រទេសបានឃា.ត់ខ្លួនុំនុស្សចំនួន១២ នាក់និងគោយន្តកន្ត្រៃផ្ទុកឈើឈ្លីក១១គ្រឿ.ង តែរហូតមកទល់ថ្ងៃទី២៨ មេសា នេះ នៅមិនទាន់ទទួលបានលទ្ធផលបន្តលើចំណាត់ការយ៉ាងណានោះដែរ បើទោះក្នុងប្រតិបត្តិការនោះត្រូវបានធ្វើឡើងយ៉ាងបើកចំហនោះដែរ។គេរង់ចាំមើលថា តើវាសនាក្រុមហ៊ុនស៊ីង បាយអូថិច របស់លោក ជា ពៅ នោះ ទៅជាយ៉ាងណា? បើការប.ង្ក្រាបដោយមិនចេះរាងចាលបែបនេះ ។

សូមបញ្ជាក់ថា សូមបញ្ជាក់ថា លោក នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញវិធា.នការ កណ្តាប់ដៃដែល ដោយបញ្ជា យ៉ាងដាច់ណាត់ ឲ្យកង អន្តរាគមន៍ កងរាជអាវុ.ធហត្ថលើផ្ទៃប្រទេស ចុះទៅប្រមូ..លព័ត៌មានពាក់ព័ន្ធនឹងប.ទល្មើ.ស.ព្រៃឈើ ឃា.ត់ខ្លួន ជ.ន.ល្មើ..ស និងអ្នកពាក់ព័ន្ធ រួមទាំងមន្រ្តីឃុបឃិត អនុវត្តតាមផ្លូវច្បាប់ ។ លោក នាយឧត្តមសេនីយ៍ សៅ សុខា បា នបញ្ជា យ៉ាងដូច្នេះថា «ត្រូវចា..ប់វ៉ៃខ្នោះទាំងអស់ បើមិនបានអ្នកណាធ្វើទេ ហើយបើអ្នកណាចេញមុខមកការពារប.ទល្មើ.សហ្នឹង ត្រូវហៅមន្ត្រីរដ្ឋបាលព្រៃឈើចូលរួម អ្នកណាខុសអ្នកណាត្រូវយ៉ាងម៉េច? ឥឡូវបើស្រុក ខេត្តមិនធ្វើទេយើងត្រូវធ្វើមិនចាំបាច់ហៅពីណាច្រើនទេ អាវុ.ធហត្ថធ្វើហើយមានកាំភ្លើ..ងតដៃទេ បា.ញ់កម្ទេចចោលតែម្តងមិនបាច់និយាយច្រើនទេ យកប៉េកាអឹម១០ដើមទៅតែម្តង ស្អីកសម្បើមម្លេះ មិនឮសម្តេច នាយករដ្ឋមន្ត្រីដាក់បទបញ្ជាយ៉ាងម៉េចទេអី! អាមន្ត្រីអស់ហ្នឹងដេ..កងា..ប់តាហ្មង»។

សួរអ្នកណាក៏គ្មា.នបានការដែរ! វាអត់ធ្វើអីផង! ចាំមើលអ្នកណាខ្លះចេញមុខមក។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា «បើធ្វើប៉ុណ្ណឹងមិនបានដកសាក់លើស្មាក្រវាត់ចោលឱ្យអស់អត់មានខ្លាចសុវត្ថិភាពស្អីទេ ធ្វើទៅខ្ញុំបញ្ជាកម្លាំងឱ្យឡើងទៅហើយយ៉ាងយូ៥ម៉ោង របាយការណ៍មាន រូបភាពមាន រ.ត់ចូលផ្ទះអ្នកណាចា..ប់ដល់ផ្ទះអ្នកហ្នឹង។ បើមានមន្ត្រីណាមករារាំងត្រូវមន្ត្រីហ្នឹងទៀតវ៉ៃខ្នោះមើលអ្នកណាជើងកាងប.ទល្មើ.សទាំងនេះ»។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមេព្រៃ មេស្រុក កម្លាំងប្រដាប់អាវុ.ធនៅទីនោះ ស្តាប់បញ្ជារបស់សម្តេចតេជោ ហើយចូលរួមទប់ស្កាត់ ដោយការអប់រំប្រជាជន ប្រើវិធា.នការរដ្ឋបាល ឃា.ត់ ផាក វាគ្មា.នអាណាចូលទៅប្រព្រឹត្តប.ទល្មើ.សនោះទេ។ ដោយសារមានខ្មោ..ចស្រុក និងខ្មោ..ចព្រៃ វាត្រូវគ្នា ទើបប.ទល្មើ.ស.ព្រៃឈើនៅតែកើតមានឡើង។ បណ្តែតបណ្តោយពួកគេ ងា..ប់ប្រទេសបណ្តោយ»។

ក្រោយពី អនុវត្ត បទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ។ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងប.ង្ក្រាបប.ទល្មើ.សធនធានធម្មជាតិ បាន សេចក្តីប្រ.កាស.ព័ត៌មាននាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះថា៖ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ អាជ្ញាធរបានរឹបអូសឈើប្រភេ..ទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូ..លចំនួន ៤ រថយន្ត (មិនទាន់វាស់វែង) និងឃា.ត់រថយន្តសណ្តោងរ៉ឺម៉កចំនួន ៧គ្រឿ.ង គោយន្តកន្ត្រៃចំនួន១ ៣គ្រឿ.ង ម៉ូតូ ចំនួន ១គ្រឿ.ង កៅឡាក់ ១៤គ្រា.ប់។ ជាមួយគ្នានេះដែរ បានឃា.ត់ខ្លួនជនដែលពាក់ព័ន្ធចំនួន ១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី។