នាយរដ្ឋមន្ត្រីលោក ប្រាយុទ្ធ ផ្តាំផ្ញើអត្តពលិក ថៃ កុំប.ង្កបញ្ហានៅស៊ីហ្គេម និងមិនគួររិះ.គ..ន់ម្ចា.ស់ផ្ទះកម្ពុជាទេ គួរតែរ.ក្សាសន្តិភាព ព្រោះ យើងទាំងអស់គ្នាគឺជាអ្នកជិតខាងគ្នា”

70

ថៃឡង់៖  កាលពីថ្ងៃពុធទី២៦ខែមេសា លោក ប្រាយុទ្ធ បានស្វាគមន៍អត្តពលិក និងមន្ត្រីថៃនៅវិមានរដ្ឋាភិបាល មុនពេលពួកគេ.ចូលរួមប្រ.កួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តិទៅចា..ប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា នៅប្រទេសកម្ពុជា។ ក្នុងជំនួន ស្វាគមន៍អត្តពលិក និងមន្ត្រីថៃនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ក្រុមអត្តពលិកថៃ ដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅប្រទេសកម្ពុជា   កុំឲ្យគិតពីរឿ.ងនយោបាយ  និងមិនគួររិះ.គ..ន់ម្ចា.ស់ផ្ទះកម្ពុជាទេ  គួរតែរ.ក្សាសន្តិភាព ព្រោះ យើងទាំងអស់គ្នាគឺជាអ្នកជិតខាងគ្នា” ។នេះបើយោងតាមប្រភពពីសារព័ត៌មានបាងកកប៉ុស្ត៍ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។

អ្នកកាសែតបានដកស្រង់សម្តី  លោក ប្រាយុទ្ធ ថា “កុំយកកីឡាលាយឡំជាមួយនឹងនយោបាយ។ យើងកំពុងស្ថិតក្នុងដំណើរ.ការបោះឆ្នោតសកល។ យើងមិនគួររិះ.គ..ន់ម្ចា.ស់ផ្ទះកម្ពុជាទេ វាជារឿ.ងរបស់គេ។ យើងមានរឿ.ងផ្ទាល់ខ្លួន វាជាបញ្ហាផ្សេងគ្នា ហើយកុំយកវាទៅលាយឡំគ្នា។អ្នកធ្វើបែបនេះ វានឹងក្លាយទៅជាភាពចលាចល។ អ្នកយល់ទេ យើងមានបញ្ហាផ្ទាល់ខ្លួនច្រើន ដូច្នេះកុំរញ៉េរញ៉ៃជាមួយនឹងបញ្ហារបស់គេ»។

លោក ប្រាយុទ្ធ បន្ថែមថា “ខ្ញុំបានប្រាប់មន្ត្រី និងអត្តពលិកថៃ ឲ្យទៅកម្ពុជា ដើម្បីប.ង្កើតទំនាក់ទំនងល្អ ក្តីស្រឡាញ់ និងសាមគ្គីភាព។ យើងត្រូវតែអត់ធ្មត់ មានបញ្ហាជាច្រើនរួចទៅហើយ ហើយយើងមិនគួរប.ង្កើតបន្ថែមទៀតទេ។ យើងគួរតែរ.ក្សាសន្តិភាព យើងទាំងអស់គ្នាគឺជាអ្នកជិតខាងគ្នា”។ ទន្ទឹមនោះ លោកក៏បានរិះ.គ..ន់អ្នកដែលវា..យប្រ.ហារប្រទេសកម្ពុជា តាមបណ្តាញសង្គមផងដែរ ហើយលោក ប្រាយុទ្ធ បានប្រាប់ក្រុមថៃថា ពួកគេគួរតែមានមោទកភាព ដែលតំណាងឲ្យប្រទេស។ ស៊ីហ្គេមលើកទី ៣២ នៅកម្ពុជា មានចំនួន ៣៧ ប្រភេ..ទកីឡាដែលផ្តល់មេដាយមាសចំនួន ៦០៨  ខណៈថៃ បានដាក់គោលដៅយកមេដាយមាសឲ្យបាន ១១២មេដាយ។

គួរបញ្ជាក់ថា សម្រាប់ការប្រ.កួតកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា, ការប្រ.កួតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី៥ ដល់ ១៧ ខែឧសភា ដោយមានកីឡាសរុប ៣៦ ប្រភេ..ទ ប្រ.កួតប្រជែងដណ្តើមមេដាយមាសចំនួន៦០៨ ដែលជាចំនួនមេដាយមាសច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ.កីឡាអាស៊ាន។ កម្ពុជា ក្នុងនាមជាម្ចា.ស់ ផ្ទះបាន ដាក់បញ្ចូលគុនខ្មែរជាកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២  ខណះ មន្ត្រី និងអ្នកគាំទ្រថៃមួយចំនួននៅតែមិនសប្បាយចិត្ត ចំពោះការសម្រេចចិត្តរបស់ម្ចា.ស់ផ្ទះកម្ពុជា  តែ  មន្ត្រីកម្ពុជាទទូចថា គុនខ្មែរមានប្រភពចេញពីវប្បធម៌ខ្មែរ ។