លួចហែកទ្រុងបន្ទប់ឃុំឃាំង ខណ្ឌឫស្សីកែវ រត់គេចខ្លួនបានសម្រេចជនសង្ស័យ២នាក់

104

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ខណៈមេឃកំពុងភ្លៀងខ្លាំង ជនសង្ស័យ២នាក់ បានលួចហែកទ្រុងដែកនៃបន្ទប់ឃុំឃាំង រត់យករួចខ្លួនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

-ចំណែកជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើបពីមូលដ្ឋានខណ្ឌឫស្សីកែវ និងបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

-បច្ចុប្បន្នមិនទាន់មានដំណឹងពីជនសង្ស័យនៅឡើយនោះទេ ដោយជនទាំងពីរនេះកំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច ដើម្បីតាមឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវវិញផងដែរ៕