ពិធីដង្ហែក្បួនព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងវៀងច័ន្ទន៍

22

ពិធីដង្ហែក្បួនអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ ជាមួយកំណត់ត្រាថ្មី ក្នុងការដង្ហែក្បួនលើចម្ងាយផ្លូវជិត ០៦គីឡូម៉ែត្រ ឆ្ងាយជាងបណ្ដាប្រទេសផ្សេងៗ និងមានអ្នកចូលរួមជាង ១ ៥០០ នាក់ ដែលបានចូលរួមដង្ហែដោយផ្ទាល់ និងឈរអបអរសាទរតាមដងផ្លូវ ពីស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ឆ្ពោះទៅចេតិយវត្ត Pra That Laung។

ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងមានការចូលរួមពីឯកឧត្តម Atsaphangthong Siphansone អភិបាលក្រុងវៀងច័ន្ទន៍ ឯកឧត្តម Slunaxay Sounnalath រដ្ឋមន្ដ្រីការិយាល័យនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីឡាវ រួមទាំងមន្ដ្រីជាន់ខ្ពស់ឡាវ និងឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំទីក្រុងវៀងច័ន្ទន៍ជាច្រើនរូបផងដែរ។

សូមរម្លឹកថា ប្រទេសឡាវ គឺជាប្រទេសអាស៊ានចុងក្រោយគេ នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។