ខឹ.ងសុំប្រាក់ប្រពន្ធ២០.០០០រៀលប្រពន្ធមិនអោយ រ.ត់ចូលរថយន្ត លាយស៊ីម៉ង កិនស្លា…ប់

513

ខេត្តបន្ទាយមានជ័យ៖ កាលពី វេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣នៅចំណុចមុខផ្សារ.ក៥ ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត មានករណី បុរសម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍កិនបែ.កក្បាលស្លា…ប់ភ្លាមមួយរំពេចព្រោះតែ ខឹ.ង សុំប្រាក់ប្រពន្ធ២០.០០០រៀលប្រពន្ធមិនអោយ   ។

អ្នកឃើញហេតុការណ៍បាននិយាយថា  មុនពេលកើតហេតុ ជ.ន.រ.ងគ្រោ-ះឈ្មោះ ឡៃ អស្នា ភេ..ទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត  បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AD-4621 មកឈប់ចតទុកក្បែររបងស័ង្កសី រួចដើរឆ្លងផ្លូវហើយត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ5A-3148 បើកបរពីជើងទៅត្បូង  បុកកិនស្លា…ប់តែម្តង (អ្នកបើករថយន្តរ.ត់គេ.ចបាត់)។

តាមការរៀបរាប់ពីប្រពន្ធជ.ន.រ.ងគ្រោ-ះ បានអោយដឹងថា: ប្តីរបស់គាត់បានសុំលុយគាត់ចំនួន២០,០០០៛( ពីរម៉ឺនរៀល) ដើម្បីទិញថ្នាំលេបសំ.លា..ប់ខ្លួនតែគាត់មិនឱ្យ ពេលនោះប្តីគាត់ក៏ទាញម៉ូតូជិះចេញដោយមិនដឹងជាទៅណាទេ។ ក្រោយមកក៏បានដំណឹងថាប្ដីរបស់គាត់ត្រូវរថយន្តកិនស្លា…ប់។    នៅកន្លែងកើតហេតុគេឃើញមានមន្ត្រីនគរបាលចរាចរណ៍ចុះមកដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុរួចរាល់បានប្រគល់ស.ពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃស.ព។ចំណែករថយន្ត និងម៉ូតូជ.ន.រ.ងគ្រោ-ះត្រូវបានកម្លាំងជំនាញយកទៅរ.ក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយនៅពេលក្រោយ៕