ឧកញ៉ា ជា សារ៉ន និងបុគ្គលជាប់ពាក់ព័ន្ធច្រើនរូប ត្រូវបានស្នងការខេត្តកំពតឃាត់ខ្លួនវ៉ាស់កំពស់ ក្នុងសំណុំរឿងលុយ ៤០លានដុល្លារ

85

ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើឃាត់ខ្លួនឧកញ៉ា ជា សារ៉ន និងពាក់ព័ទ្ធជាច្រើនរូប ក្រោមបទចោទបោកបញ្ឆោតពលរដ្ឋប្រមូលលុយបានប្រមាណ ៤០លានដុល្លារ។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត  លើបណ្ដាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃសៅរ៍ទី២២ ខែមេសានេះ បានបង្ហោះសារអមដោយរូបភាពឧកញ៉ា ជា សារ៉ន និងបុគ្គលជាជនសង្ស័យជាច្រើនរូប។

លោកបានសរសេរសារបែបនេះថា ក្រុមហ៊ុនវិនិយោគលើទឹកភ្នែករាស្ត្រ ឬហៅមួយបែបទៀតធ្វើនំអត់ម្សៅ ខ្ញុំអាណិតបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ 2,461 គ្រួសារ សរុបទឹកប្រាក់ជិត ៤0 លានដុល្លា មានទាំងបងប្អូននៅខេត្តផ្សេងៗទៀតក៏ត្រូវចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគដីឡូអស់នេះ សូមបងប្អូនផ្សេងៗទៀតពិចារណាផងមុននិងវិនិយោគជាមួយក្រុមហ៊ុនប្រភេទនេះ៕