ឆ្ដោស៊ីកូនឯង, ឪពុកចិត្តតិរច្ឆានចា..ប់រំ…លោ…..ភកូនស្រីអាយុ៤ឆ្នាំបណ្ដាលឱ្យរងរ..បួ…សធ្ងន់ធ្ងរ!

240

ភ្នំពេញ៖ នៅ​ព្រឹកវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២៣ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ជាឪពុកដែលបានរំ…លោ..ភកូនស្រីអាយុ៤ឆ្នាំ កាលពី​យប់ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣ ក្នុងផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិត​នៅ​​​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន VPN News ទើបទទួលបាននៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ជនសង្ស័យ​​ជា​ឪពុក​​ឈ្មោះ យូ កុសល អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​​​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

ប្រភពបន្ថែមថា នៅវេលាយប់ថ្ងៃកើតហេតុស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ធ្វើការ​នៅ​ក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង​ ដោយ​ទុក​កូនស្រី​ឲ្យ​នៅ​ជាមួយ​ប្ដី​ដែល​ជា​ជនសង្ស័យ​ខាងលើ។លុះ​ក្រោយ​ពី​ប្រពន្ធ​ចេញ​ទៅ​បាត់ ​ជន​សង្ស័យខាងលើនេះ​ បាន​យក​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ទៅ​ឲ្យ​កូនស្រី​ដេក​មើល​វី​ដេ​អូ​តុក្កតា។ ​ក្រោយមក​ជន​នេះ បាន​ចាប់​សម្រាត​ខោខ្លី​កូនស្រី​រួច​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឲ្យ​កូនស្រី​មានការ​ឈឺចាប់​ក៏​ស្រែកយំ​ខ្លាំង​ៗ។

​ប្រភពបន្ត​ទៀតថា បន្ទាប់មកជនសង្ស័យបាន​លួង​កូនស្រីឲ្យ​ដេក លុះដល់​ថ្ថ្ងៃី១៣ ខែមេសា ឆ្នាំ​២០២៣ ស្ត្រី​ជា​ប្រពន្ធបាន​ងូតទឹក​ឲ្យ​កូនស្រី​ក៏​បានឃើញ​ប្រដាប់​ភេទ​កូនស្រី​មាន​សភាព​ហើម និង​ហូរ​ខ្ទុះ​ឈាម​ចេញពី​ប្រដាប់​ភេទ។ គ្រានោះ ប្រពន្ធ​ក៏​សួរ​កូនស្រី​ថាហេតុ​អ្វី​បាន​ប្រដាប់​ភេទ​កូន​ហើម​អ​ញ្ចឹ​ង? កូនស្រី​បាន​ប្រាប់​ថា ប៉ា​ៗ​រំលោភ​កូន។ ពេល​នោះ​ប្រពន្ធ​បាន​សួរ​ប្ដី​ថា មានបាន​ធ្វើ​អ្វី​ផ្តេសផ្តាស​ទៅ​លើ​កូន​អត់? ប៉ុន្តែ​ជនសង្ស័យ​បាន​បដិសេធ​ថា​មិន​បាន​ធ្វើ​អី​ទេ។

ក្ក្រោយមកអ្នក​ទាំង​២​បាន​ទាស់​សំដី​គ្នា​យ៉ាង​ខ្លាំង បន្ទាប់​មក​ជនសង្ស័យ​ជា​ប្ដី​និង​ជា​ឪពុក​បាន​យក​ខោអាវ​ចាក​ចេញពីផ្ទះ​ចោល​ប្រពន្ធ​និង​កូន​ទៅ​ស្នាក់​នៅ​កន្លែងធ្វើការ​នៅ​ឃ្លាំង​យីហោ​១០៣​កាត់​កញ្ចក់ ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ។ ចំណែក​ប្រពន្ធ​ក៏​ពុំ​ទាន់​ប្ដឹងផ្ដល់​អ្វី​ដែរ ហើយ​បាន​នាំ​កូនស្រី​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា គ្រានោះ​គ្រូពេទ្យ​បាន​ប្រាប់​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​អ​កា​រៈរ​លាក​ប្រដាប់​ភេទ ត​ម្រូ​ឲ្យ​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​០៥​ថ្ងៃ ដើម្បី​ព្យាបាល​របួស​។

ប្រភពបង្ហើប​ទៀតថា រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៣ ទើប​ប្រពន្ធ​បាន​នាំ​កូនស្រី​ចាក​ចេញពី​ក្នុង​មន្ទីរពេទ្យ​គន្ធ​បបុប្ផាដើម្បីទៅ​កាន់​អង្គការ​ភាព​ញញឹម​នៃ​កុមារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​អា​ការៈកូន​ម្តងទៀត។ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្រដាប់​ភេទ​កូនស្រី​មាន​អ​កា​រៈរ​លាក​ខ្លាំង អាច​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​។

ប្រភពបន្តទៀតថា ក្រោយ​ពេល​ឮ​គ្រូពេទ្យ​ប្រាប់​បែប​នេះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ មានការ​សង្ស័យ​កាន់តែ​ខ្លាំង​ឡើង​ទៅ​លើ​ប្ដី​ថា​ជា​អ្នក​ចាប់រំលោភ​កូនស្រី ទើប​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ ប្រពន្ធ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង។លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល នគរបាល​បាន​ទៅ​នាំ​ខ្លួន​ជនសង្ស័យ នៅ​ពី​ឃ្លាំង​លេខ​១០៣​កាត់​កញ្ចក់ ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ ។

ក្រោយ​ពេល​នគរបាល​សួរនាំ ហើយដោយ​មិន​អាច​ប្រកែក​បាន ជន​​សង្ស័យ​​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត​ខ្លួនឯង​មែន។បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធក៏​បាន​ដាក់​ពាក្យ​បណ្តឹងសុំ​ឲ្យ​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕