ព្រៃវែង៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពវាយលើឪពុកខ្លួនឯងរហូតដួលបោ.ក.ក្បាលនឹងធុងហ្គាស ស្លា.ប់.បាត់បង់ជី.វិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
-ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២២៖៣០នាទីយប់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅភូមិថ្លុកកណ្ដោល ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។
ជនរងគ្រោះត្រូវជាឪពុកឈ្មោះ យ៉ុន ឆៃឡេង ភេទប្រុស អាយុ៥២ឆ្នាំ ចំណែកជនបង្កជាកូនប្រុសឈ្មោះ ឡេង បារាំង ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
-តាមការបញ្ចាក់របស់សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿង.ញៀ.ន រហូតបាត់បង់ស្មារតី ទើបហ៊ានលើកដៃវាយឪពុកបង្កើតរបស់ខ្លួនរហូតដួលបោកក្បាលនឹងធុងហ្គាស ស្លា..ប់ក្នុងថ្លុក.ឈា.មបែបនេះ។
-បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និង បងប្អូនរៀបចំចាត់ចែងធ្វើបុណ្យនៅតាមប្រពៃណី៕