ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ក្នុងខេត្តព្រះវិហារ…

36

កម្មវិធីកំពុងដំណើរការ៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងមានវត្តមាននៅខេត្តព្រះវិហារដើម្បីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ក្នុងខេត្តព្រះវិហារ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់   ឯកឧត្តម ប្រាក់ សុវណ្ណ  អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម យុង គឹមហ៊ាន ប្រធានស.ស.យ.ក. ខេត្តព្រះវិហារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក.ខេត្ត ថ្នាក់ដឹកនាំខេត្ត និងអង្គភាពចំណុះរដ្ឋបាលខេត្ត រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម យុង គឹមហ៊ាន  ប្រធានស.ស.យ.ក. ខេត្តព្រះវិហារ បានប្តេជ្ញាចិត្តថា ក្រុមគ្រួសារស.ស.យ.ក. ខេត្តព្រះវិហារ នឹងបន្តអនុវត្តតាមយ៉ាងម៉ឹងម៉ាត់ស្របតាមគោលការណ៍ដែលបានចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធាន ហ៊ុន ម៉ានី គោរពគាំទ្រ រក្សាសាមគ្គីភាពផ្ទៃក្នុងរឹងមាំ  លើកកម្ពស់សមត្ថភាពយុវជនទាំងក្នុងរង្វង់ស.ស.យ.ក. ក៏ដូចជាយុវជនដទៃទៀតទូទាំងខេត្ត  និងចូលរួមជាកម្លាំងចលករមួយក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ។