កំពង់ឆ្នាំង៖ ប្រជាពលនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាត បានរាយការណ៍ឲ្យដឹងថា ប.ទល្មើ.សនេសាទ ដាក់សម្រាស់ និងរបាំងចា..ប់ត្រីខុសច្បាប់កំពុងកើតមានយ៉ាងអ.នាធិ.បតេ.យ្យនៅក្នុងតំប ន់អភិរ.ក្សទួលចារ ដែលមានលោក ជួន ផង់ ប្រធានសហគមន៍នេសាទ មិនខ្វា..យខ្វល់ឡើយហើយមន្ត្រីជលផលទទួលខុសត្រូវក្នុងសង្កាត់រដ្ឋបាលជល់ផលកំពង់ត្រឡាច ក៏មិនអើពើចុះប.ង្ក្រាបទៀត។
ករណីនេះ ប្រជាពលរដ្ឋស្នើសុំដល់លោក ងិន ហ៊ុន ប្រធានមន្ទីរ.កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងអាជ្ញាធរពាក់ព័ន្ធមេត្តាជួ..យបើកភ្នែកមើល នុងចំណាត់ការប.ង្ក្រាបរាល់ប.ទល្មើ.សនេសាទក្នុងផ្ទៃទឹកជាតំបន់អភិរ.ក្ស.ពូជត្រីនេះផង។
ប្រជានេសាទក៏សំណូមពរឲ្យមន្ទីរ.កសិកម្មខេត្ត គួរតែបោះឆ្នោតជ្រើសរើសប្រធានសហគមន៍នេសាទស្ទឹងស្ងួតថ្មី ព្រោះប្រធានសហគមន៍ចាស់លោក ជួន ផង់ គ្មា.នសមត្ថភាពការពារតំបន់អភិរ.ក្សខាងលើនេះឡើយ គឺឃើញបទសុំមើលនេសាទកើតមានទាំងវស្សា និងខែប្រាំង ពេលអ្នកកាសែតសួរនាំលោកឆ្លើយថា “ចង់សរសេរផ្សាយអីក៏ផ្សាយទៅ”។
លោក ងិន ហ៊ុន ប្រធានមន្ទីរ.កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ប្រាប់កាសែតថា “ប.ទល្មើ.សនៅចំណុចខាងលើនេះលោកបានបញ្ជារឱ្យសង្កាត់នេសាទកំពង់ត្រឡាច និងផ្នែកនេសាទកំពង់ ប្រាសាទចុះប.ង្ក្រាប កាលពីថ្ងៃទី១៨-១៩ ខែមេសា ប៉ុន្តែមកដល់ពេ លនេះលោកពុំទាន់ទទួលបានរបាយការណ៍នៅឡើយ”។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានដាក់បទបញ្ជាដល់អស់លោកជាអភិបាលខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ ត្រូវតែចុះប.ង្ក្រាបប.ទល្មើ.សនេសាទជាប្រចាំដូចភ្លៀងរលឹម ដើម្បីការពារធនធានជល់ផល មិនត្រូវបណ្ដែតបណ្ដោយឲ្យប.ទល្មើ.សកើតមានយ៉ាងអ.នាធិ.បតេ.យ្យនោះឡើយ។ បើប.ទល្មើ.សកើតមាននៅតំបន់ណា សមត្ថកិ.ច្ច ឬអាជ្ញាធរនៅតំបន់នោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏អាចប្រឈមនឹងការដកចេញពីតំណែងផងដែរ៕