ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យស្នងការខេត្តព្រៃវែង ចុះសួរសុខទុ.ក្ខ និងសុំទោសដល់គ្រួសារជ.ន.រ.ងគ្រោ-ះ ចំណែកជនដៃដល់ ជាអធិការរងស្រុកបាភ្នំ ត្រូវតែចា.ត់វិធា.នការតាមផ្លូវច្បាប់

24

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ឃា.ត់ខ្លួនលោក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ និងបញ្ជូនសំណុំរឿ.ងទៅតុលាការវិនិច្ឆ័យតាមច្បាប់ ករណីផ្ទុះអាវុ.ធ ប.ណ្តាលឱ្យប្រជាពលរដ្ឋម្នាក់រងរ.បួ.សធ្ង.ន់ ធ្ងរ ខណៈពេលចុះប.ង្ក្រាបល្បែ.ងជល់មាន់នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ មិនតែប៉ុណ្ណោះ លោក នាយឧត្តមសេនីយ៍ ក៏បានបញ្ជាឱ្យស្នងការខេត្តព្រៃវែង ចុះសួរសុខទុ.ក្ខ និងសុំទោសដល់គ្រួសារជ.ន.រ.ងគ្រោ-ះ និងផ្តាល់ថវិការសំរាប់​ព្យា.បាលដល់ជ.ន.រ.ងគ្រោ-ះផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា «ទាក់ទងករណីនេះ ខ្ញុំបានណែនាំទៅស្នងការនគរបាលខេត្តព្រៃវែង ដោយបញ្ជាឱ្យឃា.ត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត និងផ្អាកការងារបណ្ដោះអាសន្ន ហើយបញ្ជូនឯកសារទាំងស្រុងទៅតុលាការវិនិច្ឆ័យទោសតាមផ្លូវច្បាប់ និងបញ្ជាឱ្យស្នងការចុះសួរសុខទុ.ក្ខ និងសុំទោសដល់គ្រួសារ ព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់​ព្យា.បាល»។

បើយោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិ.ច្ចបានចុះល្បាតចល័តក្នុងភូមិសាស្ត្រស្រុកបាភ្នំ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងប.ង្ការប.ង្ក្រាបប.ទល្មើ.សគ្រប់ប្រភេ..ទ ដែលមានកម្លាំងចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ។ ពេលចុះល្បាតក្នុងមូ..លដ្ឋានខាងលើ ក៏មានប្រជាពលរដ្ឋរាយការណ៍ថា មានគេលបលួ.ចលេងល្បែ.ងស៊ីស.ង (ជល់មាន់) នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងឃើញមានប្រជាពលរដ្ឋជាច្រើននាក់ កំពុងជួបជុំលេងល្បែ.ងស៊ីស.ង (ជល់មាន់)ពិតប្រាកដមែន។

ភ្លាមៗ..! គ្រាន់តែឃើញកម្លាំងសមត្ថកិ.ច្ចទៅដល់ ក្រុមអ្នកលេងល្បែ.ង ក៏បាននាំគ្នារ.ត់ប្រសេចប្រសាចតែម្ដង។ ខណៈនោះ លោកអធិការរង ក៏បានស្រែក និងដកអាវុ.ធខ្លីមកគំ.រា.មឱ្យក្រុមប្រជាពលរដ្ឋលេងល្បែ.ងភ្នា.ល់ទាំងនោះឈប់ តែពួកគេមិនព្រមស្ដាប់ ទើបលោកអធិការរងចា..ប់ឃា.ត់ឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ដែលកំពុងឡើងជិះម៉ូតូបម្រុងបេី.ក.រ.ត់ ក៏កើតមានការប្រតា.យប្រត.ប់គ្នាធ្វើឱ្យលោកអធិការរង និងឈ្មោះ សាន វិច្ឆិកា រួមទាំងម៉ូតូដួល បណ្ដាលឱ្យរាលកៃកាំភ្លើ..ងផ្ទុះ១គ្រា.ប់ ត្រូវឈ្មោះ សាន វិច្ឆិកា រងរ.បួ.សចង្កេះ បែ.កឆ្អឹងធ្លាយខួរឆ្អឹង ហើយផ្លាតក្បាលគ្រា.ប់ បៀមជាប់ថ្លើមជ្រៅ ទើបគ្រូពេទ្យ មិនអាចវះកាត់យកក្បាលគ្រា.ប់ចេញបាន បច្ចុប្បន្នកំពុងសម្រាក ​ព្យា.បាលនៅមន្ទីរពេទ្យជោរ៉ីភ្នំពេញ៕