ប្រជាពលរដ្ឋក្នុងសង្កាត់ច្បារអំពៅ សម្ដែងការព្រួយបារម្ភ ខណៈបទល្មើសហាក់កើតឡើងវិញ

22

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ច្បារអំពៅទី១ បានសម្ដែងការព្រួយបារម្ភ ខណៈបទល្មើសហាក់មានការកក្រើកឡើងវិញ ក្នុងរយៈបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bong Neath បានបង្ហោះវីឌីអូពីកាំមេរ៉ាសុវត្ថិភាព ព្រមទាំងសំណេរដែលមានខ្លឹមសារថា “បងប្អូនច្បារអំពៅយើង សូមមានការប្រុងប្រយ័ត្នអោយខ្ពស់ តែ១នាទីទេ វាបុកសោលឿនណាស់ ការលួចតែ២នាទីនេះ មុខចោរបងប្អូនស្គាល់ប្រាប់ផង វាលួចជណ្តើរ វាលួចតាមផ្ទះពេលយប់ នៅថ្ងៃ១៦ ខែ០៤ ឆ្នាំ២០២៣ ថ្ងៃចូលឆ្នាំទី២ គ្នាវា៣នាក់ បងប្អូនស្គាល់ប្រាប់ផង ច្បារអំពៅ១ផ្លូវព្រែកបារាំងជិតអ្នកតាចិន ។

ជុំវិញបញ្ហានេះ ពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ បានឱ្យដឹងបន្តថាអំពើចោរលួច ចោរឆក់ ចោរប្លន់ វាកើតឡើងបានដោយសារបញ្ហាគ្រឿងញៀន ក៏ដូចជាមានការបើកនៅល្បែងស៉ីសងផ្សេងៗ នៅតាមភូមិ សង្កាត់ ដែលជាហេតុកើតឡើងនៅបទល្មើសគ្នាៗ បើមិនបង្កាប់នៅល្បែងស៉ីសងទាំងអស់នោះអោយអស់ទេ វានៅតែបន្តហានិភ័យនៅជាបញ្ហាដែលកើតឡើងទាំងអស់នេះមិនចេះចប់មិនចេះហើយៗប្រជាពលរដ្ឋក៏បានសំណូមពរទៅលោកនាយប៉ុស្តិ៍ច្បារអំពៅទី១ ជាពិសេសលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ សូមមេត្តាមានវិធានការឱ្យបានតឹងរឹង ទៅលើករណីទាំងអស់នេះផង៕