ខេត្តសៀមរាប ៖ ជនដៃដល់ដែលបា.ញ់សម្លា.ប់ប្អូនប្រុសថ្លៃ ប្រពន្ធ និងបងស្រីថ្លៃនោះ ពេលនេះបានស្លា.ប់បាត់បង់ជីវិតហើយ កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាបក្រោយពី ក្រុមគ្រូពេទ្យជួយសង្គ្រោះ អស់ជាច្រើនថ្ងៃរួចមក ។សាកស.ពជនដៃដល់ ត្រូវបាន កម្លាំងនគរបាលការិយាល័យជំនាញ ប្រគល់ ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកប្រាសាទបាគង។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងកាលពី វេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែមេសានេះថា សាកស.ពជនដៃដល់ខាងលើមានឈ្មោះ ផា លាងហៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។ដែលរងរបួសធ្ងន់ដោយសារបាញ់ខ្លួនឯង ក្រោយពី ធ្វើសកម្មភាពបាញ់ សម្លាប់ប្រពន្ធ ប្អូន និងបងថ្លៃ រួច ។សរុបនៅក្នុងហេតុការណ៏ មានមនុស្សស្លាប់បីនាក់ របួសម្នាក់ ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីព្រឹក មានហេតុការណ៍អំពើឃា.តកម្មបា.ញ់ដោយអាវុធខ្លីម៉ាក CF98 ស្ថិតនៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប និងនៅចំណុចភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប បង្កឡើងដោយជនដៃដល់ខាងលើ បានបាញ់ទៅលើអតីតប្អូនថ្លៃចំនួន១គ្រាប់ស្លា.ប់នៅនឹងកន្លែងនៅផ្ទះជនរងគ្រោះ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។បន្ទាប់មក ជនដៃដល់បន្តទៅបាញ់អតីតបងស្រីថ្លៃ នៅចំណុចតូបលក់បន្លែ ខាងលិចផ្សារលើធំថ្មី ចំនួន២ គ្រាប់ បណ្ដាលឱ្យរបួសធ្ងន់ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួចក៏បន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃ។ បន្ទាប់មកទៀត ជនដៃដល់ ក៏ដើរទៅផ្ទះអតីតប្រពន្ធដែលមានចម្ងាយ៥០ម៉ែត្រពីតូបបងថ្លៃ ហើយបា.ញ់ទៅលើអតីតប្រពន្ធចំនួន១គ្រាប់ធ្វើឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ស្លា.ប់នៅក្នុងមន្ទីរពេទ្យតែម្តង។
សមត្ថកិច្ចបន្តទៀតថា ក្រោយពីបា.ញ់ជនរងគ្រោះខាងលើរួច ជនដៃដល់ក៏បា.ញ់ខ្លួនឯងទៀតនៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ចំនួន១គ្រាប់តែមិនទាន់ស្លា.ប់ ហើយត្រូវសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែដោយសាររបួសធ្ងន់ធ្ងរ រហូតមកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៦និង៣០នាទីល្ងាច ជនដៃដល់រូបនេះក៏ដាច់ខ្យល់ស្លា.ប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតែម្តង។
គួរបញ្ជាក់ផងដែរថា ករណីឃា.តកម្មគិតទុកជាមុននេះ ដោយសារតែជនដៃដល់មានគំនុំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ខណៈចាញ់ក្តីជាមួយអតីតប្រពន្ធ (ជនរងគ្រោះ) ហើយអតីតប្រពន្ធឱ្យលុយចំនួន៣០០០០ដុល្លារ ដោយឱ្យដើរចេញពីផ្ទះ ប៉ុន្តែជនសង្ស័យទាមទារចំនួន ៧០០០០ដុល្លារ មិនបាន ទើបហ៊ានធ្វើបែបនេះតែម្តងទៅ។ ជនរងគ្រោះដែលស្លា.ប់ទាំង២នាក់ខាងលើរួមមាន ៖ ទី១-ឈ្មោះ ហាក់ ដារ៉ុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ (អតីតប្អូនថ្លៃប្រុស) និងទី២-ឈ្មោះ យង់ ផល្លី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ (អតីតប្រពន្ធ) ត្រូវជនដៃដល់បាញ់១គ្រាប់ ត្រូវចំក្រោមដោះខាងស្តាំ ធ្លាយចេញមកក្រោមឆ្អឹងជំនីខាងឆ្វេង បណ្តាលឱ្យស្លា.ប់ ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ស្ត្រីរងគ្រោះនិងជនដៃដល់ យកគ្នាជាប្តីប្រពន្ធ មានកូនពីនាក់ ក្នុងបន្ទុក។
ចំណែកជនរងគ្រោះទៀតដែលរងរបួសមានឈ្មោះ យ៉ង់ ស្រី មុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ (អតីតបងថ្លៃស្រី) ត្រូវជនដៃដល់បាញ់ត្រូវចំនួន២គ្រាប់ ខណៈពេលនេះត្រូវរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៃប្រទេសថៃ។រីឯជនដៃដល់ដែលស្លា.ប់នៅមន្ទីរពេទ្យ ក្រោយពីគ្រូពេទ្យខិតខំជួយសង្គ្រោះអស់រយះពេល ១សប្តាហ៏រួចមក ។ បច្ចុប្បន្ន សាកស.ពជនដៃដល់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប រួចរាល់ហើយ។