(ខេត្តកំពង់ឆ្នាំ)÷ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ចំនួន៤២រូប ទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។
ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំងបានផ្ដាំផ្ញើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មីទាំងអស់ ត្រូវខិតខំរៀនសូត្រដោយត្រូវគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជា វិន័យ នៃវគ្គហ្វឹកហ្វឺន ឱ្យបានល្អប្រសើរ ដើម្បីក្លាយនាយ និងពលទាហានអង់អាចក្លាហាន ស្មោះស្ម័គ្របម្រើប្រទេសជាតិ និងប្រជាជន។