ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អមដំណើរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងជូនដំណើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលទើបជ្រើសរើសថ្មី ៣៤នាក់ នឹងត្រូវបញ្ជូនទៅសិក្សា ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំសែនរីករាយ (ភ្នំជំរាយ) ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តផងដែរ ។
ក្នុងឱកាសនោះ អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានផ្តាំផ្ញើដល់សិក្ខាកាមកងរាជអាវុធហត្ថថ្មី ត្រូវខំប្រឹងសិក្សារៀនសូត្រ ត្រូវគោរពវិន័យ គោរពច្បាប់អោយបានខ្ជាប់ខ្ជួន ។ ពេលសិក្សាចប់ត្រូវការពារប្រទេសជាតិ ការពារសុខសន្តិភាពឱ្យបានល្អប្រសើរ និងប្រឆាំងជាដាច់ខាតនូវការប៉ុនប៉ង ការធ្វើរដ្ឋប្រហារគ្រប់រូបភាព ។ ជាពិសេសត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនសបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕