ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រីចំនួន ៩នាក់ រួមនឹងកាំ.ភ្លើងខ្លីចំនួន៤ដេីម, សារធាតុញៀនចំនួន១ដបតូច ព្រមទាំងឃា.ត់រថយន្តចំនួន៥គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចុះប្រតិបត្តិការបង្រ្កាបនៅតាមផ្លូវសាធារណៈ។
នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការខាងលើនេះបានធ្វេីឡើងកាលពីយប់ថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនិងជាតិពុល បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអា.វុធជាតិផ្ទុះ ស្ថិតនៅភូមិ១ សង្កាត់៣ ជិតផ្សារទំនើបព្រីន ដោយបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន ១៣៥គ្រឿង ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ជាក់ស្ដែងជាលទ្ធផលកិច្ចសហប្រតិបត្តិការនេះ បានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ ។
ដោយឡែកដកហូតវត្ថុតាងរួមមាន៖
-ម្សៅសថ្លាចំនួន១ដបតូច សង្ស័យសារធាតុ.ញៀន
-កាំ.ភ្លើងខ្លីចំនួន៤ដើម
-ឃាត់រថយន្តចំនួន៥គ្រឿង ។
បច្ចុប្បន្នមនុស្ស និងវត្ថុតាងបានប្រគល់ជូនកម្លាំងជំនាញដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ៕