ក្រសួងធនធានទឹកបន្តអំពាវនាវឲ្យ បងប្អូនសារធាណះជនប្រុង.ប្រយ.ត្ន័ បាតុភូមិ ភ្លៀង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

16

ជូនដំណឹងពីស្ថានភាពធា..តុអាកាសនៅកម្ពុជា ចា..ប់ពីថ្ងៃទី១២-១៨ ខែមេសា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បាន បន្ត អំពាវនាវឲ្យ បងប្អូនសារធាណះជនប្រុង.ប្រយ.ត្ន័ បាតុភូមិ ភ្លៀង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចា..ប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C* ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C* ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើតឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

* អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕