ប្រជាពលរដ្ឋរាយការណ៍ពីករណីទីតាំងហ្គេមបាញ់ត្រី ក្នុងសង្កាត់ច្បារអំពៅទី២ កំពុងដំណើរការយ៉ាងរលូនមិនរំខានដល់កម្លាំងសមត្ថកិច្ច..!

23

ភ្នំពេញ៖ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កំពុងដំណើរការយ៉ាងរលូន ខណៈប្រមូលផ្ដុំទៅដោយមនុស្សក្មេង ចាស់ ចេញចូលមិនដាច់ ខណៈទីតាំងខាងលើនេះ ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ និងរូបភាពដែលបានផ្ញើមក កាន់អង្គភាពសារព័ត៌មាន VPN TV ONLINE នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះបានអោយដឹងថា ទីតាំងខាងលើប្រមូលផ្ដុំទៅដោយមនុស្សក្មេង ចាស់ប្រុសស្រីចេញចូលមិនដាច់ឡើយ ពោលគឺទីតាំងនេះបើកទទួលស្វាគមន៍អ្នកលេងស្ទើ២៤ម៉ោងតែម្ដង ខណៈពលរដ្ឋសង្ស័យថាអាចជាឆ្នាំងបាយរបស់សមត្ថកិច្ចទើបមិនហ៊ានបង្ក្រាប។

ប្រជាពលរដ្ឋបានលើកឡើងថាកន្លងមកពួកគាត់ធ្លាប់រាយការទៅដល់អ្នកសារព័ត៌មានយើងឱ្យជួយចុះផ្សាយដំណឹងនេះ ដើម្បីឱ្យបានដឹងដល់សមត្ថកិច្ចចុះមកបង្ក្រាប តែបានត្រឹមឃើញថា មកតែវ៉ៃខ្មៅបង្អើលពស់តែប៉ុណ្ណោះ ពោលគឺបានត្រឹមតែបិទបានប៉ន្មានថ្ងៃគឺបើកវិញដដែរ។

ប្រជាពលរដ្ឋសង្ឃឹមថាក្រោយពីទទួលបាននូវព័ត៌មាននៅល្បែងស៉ីសងខាងលើនេះ និងឃើញកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបឲ្យខានតែបានស្របគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង 9 ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដាក់ជូននាពេលកន្លងមក៕