លោក ស៊ុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ បោកប្រាស់ពលរដ្ឋយកប្រាក់រាប់សិបមុឺនដុល្លាដោយបបួលរកសុីនាំចូលបង្កងក្តាមអាឡាស្កាពីក្រៅប្រទេស

416

ភ្នំពេញ៖ ដោយទ្រាំនិងការភូទកុហក់អស់រយៈពេលជាង២ឆ្នាំពីសំណាក់លោក ស៊ុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ ដែលបានមកលួងលោមបបួលពលរដ្ឋស្លូតត្រង់ឲ្យមកវិនិយោគនាំចូលបង្កងក្តាមអាឡាស្កាពីក្រៅប្រទេសហើយលក់ផ្តាច់មុខតាមបណ្តាខេត្តក្រុងដោយតម្រូវឲ្យបង់ប្រាក់ជាមុន ដើម្បីជាសេចក្តីទុកចិត្តលោក ស៊ុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ ក៍មានមេធាវីធ្វើកុងត្រាតាមនិតិវិធីច្បាប់ផងដែរ ។​

ក្រោយពីពលរដ្ឋប្រមាណជា១០នាក់បានផ្តល់ប្រាក់ជាបន្តបន្ទាប់អស់ចំនួន១០មុឺនដុល្លាអាមេរិក ហើយដល់ថ្ងៃកំណត់កុងត្រាមិនឃើញ បង្កងក្តាមអាឡាស្កា ពួកគាត់ក៍បានសួរទៅលោក ស៊ុន  ចាន់ឌី ហៅ ឌី វ៉ាន់ខូវ បែជាឆ្លើយដោះសារថាបង្កងក្តាមមិនត្រូវបានអនុញ៉ាតឲ្យដឹករស់តាមជើងយន្តហោះ ។

ពលរដ្ឋដែលរងគ្រោះបានទុកឱកាសឲ្យជាច្រើនខែរហូតអស់ទំនុកចិត្តទៅលើពាក្យភូទកុហក់ក៍បានដាក់ពាក្យបណ្តឹងប្តឹងលោក ស៊ុន  ចាន់ឌី  ហៅ ឌី វ៉ាន់ខូវ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋាន ផ្ទះលេខ៩៩ ផ្លូវ NW-10A បុរីពិភពថ្មី​តាខ្មៅ១ ភូមិព្រែកសំរោងទី៣  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល   ចូលទៅក្រសួងមហាផ្ទៃនៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២២ ដើម្បីឲ្យច្បាប់ជួយរកយុត្តិធម៌ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងផ្នែកនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ស្រាវជ្រាវតាមដីការបញ្ជារឲ្យចូលខ្លួនលេខ ១៤៨ អ.យ.ក ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣ ពីលោក   ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យស្វែងរកឈ្មោះ ស៊ុន ចាន់ឌី ហៅ ឌី វ៉ាន់ខូវ ឲ្យចូលខ្លួនមកបំភ្លឺមុនថ្ងៃទី១៧ខែមេសាឆ្នាំ២០២៣។​

នៅថ្ងៃទី03ខែមេសាឆ្នាំ2023កំលាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាននាំខ្លួនឈ្មោះ ស៊ុន ចាន់ឌី  ហៅ  ឌី  វ៉ាន់ខូវ មកសាកសួរជុំវិញបណ្តឹងខាងលើនិងកំពុងបន្តនិតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ។​