ខេត្តព្រៃវែង ៖ មន្ត្រីក្រុមប្រឹក្សាឃុំពាមមានជ័យ បានឱ្យដឹង ថា បុរស ឈ្មោះ សរ វិសិដ្ឋ ចាមនុស្សចាស់ដែលស្រវឹ.ងខួប ហើយតែងតែធ្វើស.កម្ម.ភា.ពអុកឡុកក្នុងភូមិជាញឹកញាប់ ដូចជា ធ្លាប់វា.យប្រពន្ធកូននៅផ្ទះ ឡើងលើឆាកចម្រៀងវា.យក្រុមអ្នកភ្លេងផ្អើលក្នុងរោងការ សូម្បីបុគ្គលិកធនាគារដែលមកទារលុយដល់ផ្ទះ ក៏ត្រូវជននេះដេ.ញវា.យផ្អើលពេញភូមិដែរ នោះ ពេលនេះ ត្រូវបាន ឃា.ត់ខ្លួនហើយ បន្ទាប់ពី ស្រវឹ.ងស្រាទៅ វា..យ សំភារះនៅមណ្ឌលសុខភាព ខ្ទេច រួចដើរទៅផ្ទះដេ..កធ្វើមិនដឹង ពេលនេះអស់លក្ខ័ណហើយ ។
កន្លងមក គេ គេធ្លាប់តែលឺធ្លាប់ឃើញតែក្មេងៗដើរអុកឡុកប.ង្កអសន្តិសុខនៅក្នុងស្រុក-ភូមិ ប៉ុន្តែនៅក្នុងឃុំពាមមានជ័យ ស្រុកពាមរ.ក៌ ខេត្តព្រៃវែងឯណោះវិញ បែរជាមានបុរសវ័យចំណាស់ម្នាក់ផឹកស្រាស្រវឹ.ង រួចដើរអុកឡុកក្នុងភូមិ រហូតធ្វើអោយអ្នកស្រុកខ្លាចរអាគ្រប់ៗគ្នា ប៉ុន្តែនៅទីបំផុត បុរសវ័យចំណាស់រូបនេះត្រូវអស់លក្ខណ៍ ហើយត្រូវជាប់ខ្នោះរបស់សមត្ថកិ.ច្ច ក្រោយពេលផឹកស្រាស្រវឹ.ង រួចចូលទៅវា.យកម្ទេចអគារមណ្ឌលសុខភាព ឃុំពាមមានជ័យ កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
បុរសវ័យចំណាស់ដែលត្រូវសមត្ថកិ.ច្ចចា..ប់ឃា.ត់ខ្លួនរូបនេះ មានឈ្មោះ សរ វិសិដ្ឋ អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ហើយត្រូវអ្នកភូមិអះអាងថា គឺជាមនុស្សស្រវឹ.ងខួប តែងតែអុកឡុករំខានដល់អ្នកជិតខាងជាច្រើនលើកច្រើនសារមកហើយ និងធ្លាប់ត្រូវអាជ្ញាធរឃុំ ព្រមទាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ហៅទៅអប់រំ ធ្វើកិច្ចសន្យាច្រើនលើកមកហើយដែរ។
យោងតាមការបំភ្លឺរបស់គ្រូពេទ្យប្រចាំការនៅក្នុងមណ្ឌលសុខភាពពាមមានជ័យ បានអះអាងថា នៅវេលាម៉ោង១០និង៤៥នាទីយប់ ខណៈពេលដែលពួកគាត់កំពុងដេ..កយាមនៅក្នុងមណ្ឌលសុខភាពសុខៗ ស្រាប់តែជនសង្ស័..យឈ្មោះ សរ វិសិដ្ឋ នេះ មិនដឹងថា តើមកពីណា? ក្នុងស្ថានភាពស្រវឹ.ងជោក ហើយបានយកដុំថ្មគ.ប់ចូលក្នុងអគារតែម្តង។
ប្រភពដដែលបន្តថា នៅពេលពួកគាត់ស្រែកសួរ ស្រាប់តែជននេះចូលមកក្នុងអគារ ហើយដាល់បំបែ.កកញ្ចក់អគារផ្នែកខាងមុខអស់២ផ្ទាំង រួចក៏យកដុំថ្មគ.ប់បំបែ.កកញ្ចក់បង្អួចជុំវិញអគារបែ.កខ្ទេចអស់ទៀតផង។ ហើយគ្រូពេទ្យនៅក្នុងអគារខំនិយាយលួងលោមយ៉ាងណា ក៏គេមិនស្តាប់ដែរ មិននិយាយរ.ក គិតតែពីវា.យកម្ទេច និងជេប.ញ្ចោររយកតែម្តង រហូតដល់ក្រុមគ្រូពេទ្យទ្រាំលែងបាន ក៏ទូរស័ព្ទប្តឹងទៅប៉ូលិសប៉ុស្តិ៍អោយមកជួ..យអន្តរាគមន៍។ ប៉ុន្តែពេលឃើញគ្រូពេទ្យទូរស័ព្ទប្តឹងប៉ូលិសភ្លាម ជនប.ង្ករូបនោះក៏ដើរទៅផ្ទះវិញបាត់ រួចចូលដេ..កស្ងាត់ឈឹង (ផ្ទះទល់មុខមណ្ឌលសុខភាព) ធ្វើដូចគ្មា.នរឿ.ងអ្វីកើតឡើងសោះ។ លុះដល់ព្រឹកឡើងម៉ោង៨ព្រឹក សមត្ថកិ.ច្ចក៏ធ្វើការឃា.ត់ខ្លួនជនប.ង្ក រួចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចា.ត់ការបន្តទៅតាមនីតិវិធីច្បាប់។
បើតាម មន្ត្រីក្រុមប្រឹក្សាឃុំពាមមានជ័យ បានឱ្យដឹងដែរថា ឈ្មោះ សរ វិសិដ្ឋ នេះគឺជាមនុស្សចាស់ដែលស្រវឹ.ងខួប ហើយតែងតែធ្វើស.កម្ម.ភា.ពអុកឡុកក្នុងភូមិជាញឹកញាប់។ ដោយកន្លងមក រូបគេក៏ធ្លាប់វា.យប្រពន្ធកូននៅផ្ទះ ឡើងលើឆាកចម្រៀងវា.យក្រុមអ្នកភ្លេងផ្អើលក្នុងរោងការ សូម្បីបុគ្គលិកធនាគារដែលមកទារលុយដល់ផ្ទះ ក៏ត្រូវជននេះដេ.ញវា.យផ្អើលពេញភូមិដែរ។
មន្ត្រីក្រុមប្រឹក្សាឃុំពាមមានជ័យ បន្តថា ហើយកន្លងមក ខាងអាជ្ញាធរឃុំ ធ្លាប់ហៅជននេះទៅអប់រំ ធ្វើកិច្ចសន្យាចំនួន២ដង និងខាងប៉ុស្តិ៍រដ្ឋបាល ក៏ធ្លាប់ហៅធ្វើកិច្ចសន្យា២ដងដែរ ប៉ុន្តែជននេះមិនកែ មិនរាងចាលឡើយ។ ហើយចុងក្រោយនេះ ទាំងពលរដ្ឋ ទាំងអាជ្ញាធរ សង្ឃឹមថា ខាងសមត្ថកិ.ច្ចនឹងចា..ប់យកជននេះទៅកែប្រែចេញអោយបានយូរ ដើម្បីអោយគេរាងចាល ឈប់ដើរអុកឡុកប.ង្កការភ័យខ្លាចដល់អ្នកភូមិទៀត៕