នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសមោ្ពធសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន

25

នាយឧត្តមសេនីយ៍  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការ.កងទ័ពជើងគោក

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីសមោ្ពធអគារទីបញ្ជាការ, អគារស្នាក់នៅ និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីនោះ នាយឧត្តមសេនីយ៍  ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធផលនៃការខិតខំកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ជាពិសេសការ.កសាងអភិវឌ្ឍសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើន ចា..ប់តាំងពីការប.ង្កើតក្នុងឆ្នាំ១៩៩៤ មក ។

លោកថា សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូ..លដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រ.កប ដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរ.ក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូ..ល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។

នាយឧត្តមសេនីយ៍  ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ដោយសារនយោបាយឈ្នះឈ្នះ ខេត្តប៉ៃលិនបានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នា ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញដោយភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។

លោកថា ទាំងនេះ គឺជាគុណូបការៈមិនអាចបំភ្លេចបានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់គ្រប់ភាគី រួមទាំងអ៊ំពូមីងអតីតយុទ្ធជន ដែលបានចូលរួមលះបង់នៅក្នុងដំណាក់កាលតាំងពីមានសង្គ្រាមស៊ីវិល រហូតមកដល់ការបញ្ចប់សង្គ្រាមទទួលបានសន្តិភាពពេញលេញ ដូចស.ព្វថ្ងៃនេះ៕