រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងមួយ សម្រាប់បញ្ជាក់ពីទីតាំង និងពេលវេលា សម្រាប់សេវាដឹកជញ្ចូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមខេត្ត ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ

23

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងមួយ សម្រាប់បញ្ជាក់ពីទីតាំង និងពេលវេលា សម្រាប់សេវាដឹកជញ្ចូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមខេត្ត និងពីបណ្តាខេត្តត្រលប់មកភ្នំពេញវិញដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះបានឲ្យដឹងថា រថយន្ដសម្រាប់ដឹកប្រជាពលរដ្ឋមានសរុបចំនួន៣៤៥គ្រឿង ក្នុងគោលដៅខេត្តកណ្ដាល, ព្រៃវែង, ស្វាយរៀង, តាកែវ, កែប, កំពត, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ធំ, សៀមរាប, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ និងខេត្តស្ទឹងត្រែង។

ដើម្បីលម្អិតអំពីទីតាំង និងពេលវេលា សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ៖