លោក ម៉ុច សុភា ត្ត្រូវបានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដែលទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទាននូវរមងារជា

135

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទាននូវងារដល់លោក ម៉ុច សុភា ជា #ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា!

យោងតាម÷ ព្រះរាជសង្ឃប្រកាស ស្ដីពី ការតែងតាំងទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតីតិ កិត្តិឧទេ្ទសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

-បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

-បានទ្រុងយល់ព្រះរាជក្រឹត្យលេខ នស/រកត/០៤០៦ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ស្ដីពីការ តែងតាំងសម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

-បានទ្រ់ងយល់ព្រះសង្ឃប្រកាសលេខ ០០១/០៦ មសរ.ឆត ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦ ស្ដីពីការ កំណត់បែងចែកភារកិច្ចសម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី សម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

-យោងតាមការចាំបាច់របស់សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី “ត្រាស់សម្រេច”

ប្រការ១÷តែងតាំង លោក ម៉ុច សុភា ជា ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទេ្ទសបណ្ឌិតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ២÷គណៈសង្សនាយក ថេរៈសភានៃពុទ្ធសាសនា ព្រះមេគណ ព្រះគ្រូអនុគណ ព្រះគ្រូចៅអធិការវត្តគ្រប់វត្ត គ្រប់រាជធានី,ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចសហការអនុវត្តព្រះរាជសង្ឃប្រកាសនេះ។

ប្រការ៣÷ព្រះរាជ្យសង់ប្រកាសនេះមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃឡាយព្រហស្បតិ៍ហត្ថលេខាតទៅ។

ខ្ញុំព្រះករុណា ម៉ុច សុភា សូមក្រាបថ្វាយបង្គំអរព្រះគុណ

ជាអនេកប្បការបំផុតចំពោះ សម្តេច​អគ្គមហាសង្ឃរាជាធិបតី​ កិត្តិឧទ្ទេសបណ្ឌិត​ ទេព​ វង្ស​ សម្តេច​មហា​សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ដែរទ្រង់សព្វព្រះហឫទ័យ ត្រាស់បង្គាប់តែងតាំងខ្ញុំព្រះករណា ជាទី “ប្រឹក្សាផ្ទាល់”

ខ្ញុំព្រះករុណា និងក្រុមគ្រួសារ សូមក្រាបថ្វាយបង្គំសម្ដេច ថ្វាយព្រះពរជ័យសម្តេចអគ្គមហាសង្ឃរាជ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត

មានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន  ព្រះបញ្ញាញាណវាងវៃ ដើម្បីបន្តគង់ដឹកនាំ ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើននិងសមប្រកប

នូវពុទ្ធបួនប្រការគឺ÷ អាយុ វណ្ណៈ សុខ: ពល:  កុំបីឃ្លៀង

ឃ្លាតឡើយ។

ខ្ញុំព្រះករុណា ម៉ុច សុភា  នឹងប្រឹងប្រែងលេីកស្ទួយវិស័យព្រះពុទ្ឋសាសនា​ ឲ្យបានរុងរឿងរីកចំរេីន​ ដេីម្បីជាប្រយោជន៍ដល់មហាជនដ៏ច្រេីននៅព្រះរាជាណាចក្រកម្ពុជាដែលយើង!