ព្រៃវែង: មេឃុំគោកគង់ខាងកើត ស្រុកកញ្ចៀច ខេត្តព្រៃវែង លោក អ៊ុង យា ត្រូវពលរដ្ឋនៅភូមិត្រពាំងស្វាយនិងភូមិបែកក្អមឲ្យដឹងថា ឥឡូវនេះមេឃុំ យា កំពុងតែធ្វើសកម្មភាព ប្រឆាំងនិងអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិបាខេត្តព្រៃវែង ឯកឧត្តម ជា សុមេធិ ដោយមេឃុំមិនព្រមដោះស្រាយជូនពលរដ្ឋហើយ ថែមទាំងកំពុងប្រើអំណាច មិនប្រគល់ដីជូនពលរដ្ឋនោះទេ ថែមទាំងធ្វើចលនាបង្ខំឲ្យ មេភូមិស្តើរគ្រប់ភូមិ ផ្តិតមេដាយគាំទ្រខ្លួន ទៀត ផង។
ការធ្វើសកម្មភាពទាំងបំពានរបស់ មេឃុំគោក គង់កើត អ៊ុង យា ខាងលើ វាផ្ទុយនិង ប្រសាសន៍អភិបាលខេត្ត ក្នុងសន្នីសីត សារព័ត៌មាននៅទីស្តីការណរដ្ឋមន្រ្តី កាលពីថ្ងៃទី២២ខែ មីនា ដោយ ឯកឧត្តម ជា សុមេធិ អភិបាខេត្តព្រៃវែង ដែលបានមានប្រសាសន៍ថា ឯកឧត្តម នឹងបញ្ជូន មន្ត្រីទៅដោះស្រាយជូនពលរដ្ឋ ដែលបានដាក់ ពាក្យប្តឹងមកសាលាខេត្ត។
ឯកឧត្តម អភិបាខេត្តបានបញ្ជាក់ដល់អ្នកសារព័ត៌មានថា “បញ្ហាពាក់ព័ន្ធរឿងបញ្ហាដីធ្លីនៅឃុំគោកគង់ខាងកើត ឯកឧត្តមបានទទួលពាក្យបណ្តឹងហើយ របស់ពលរដ្ឋ៣ គ្រួសារដែលស្នើសុំធ្វើបណ្ណកម្មសិទ្ធិនោះ។
បន្ថែមពីនេះ ឯកឧត្តម ជា សុមេធិ បានបញ្ជាក់ថា ឯកឧត្តមកំពុងតែចាត់បញ្ជូនក្រុមការងារថ្នាក់ខេត្ត មានគណ:កម្មការដីធ្លីខេត្ត ដែលដឹកនាំដោយអភិបាលរង ខេត្តម្នាក់ទៅដោះស្រាយរឿងនេះ។
ភ្លាមៗ បន្ទាប់ពីការផ្សាយចេញវីដេអូព័ត៌មានជាសាធារណៈ នូវ ប្រសាសន៍ឯកឧត្តម អភិបាខេត្ត ព្រៃវែង រួចមកពលរដ្ឋជាច្រើនគ្រួសារ ក្នុងឃុំគោកគង់ខាងកើតនិងឃុំផ្សេងទៀត ក្នុងស្រុកកញ្ចៀចបានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះ ក្តីមេត្តាធម៌និងការអាណិតស្រឡាញ់ របស់ ឯកឧត្តមមកលើប្រជាជនខ្លួន ហើយឯកឧត្តមមិនដែលទុកពលរដ្ឋ ឯកឧត្តម ចោលនោះទេ នៅគ្រប់កាលទេស: ហើយថែមទាំងប្តេជ្ញា ដោះស្រាយក្តីលំបាកគ្រប់យ៉ាង ជូនពួកគាត់ថែមទៀតផង។
កាលពីថ្ងៃទី១៥ ខែមីនា ពលរដ្ឋចំនួន ៣គ្រួសារនៅភូមិត្រពាំងស្វាយនិងភូមិបែកក្អម ឃុំគោកគង់ខាងកើត បានដាក់ពាក្យស្នើសុំឯកឧត្តម អភិបាខេត្តព្រៃវែង ជួយអន្តរាគមន៍ ដើម្បីឲ្យពួកគាត់ បានធ្វើប្លង់កម្មសិទ្ធិ លើដីអាស្រ័យ ដែលរដ្ឋបានឲ្យកាន់តាំងពីឆ្នាំ១៩៧៩មក ប៉ុន្តែដល់ពេលរាជរដ្ឋាភិ បាលបានអភិវឌ្ឍន៍ជាផ្លូវកៅស៊ូ និងក្រោយមកមានការចុះបញ្ជីដីធ្លីជាប្រព័ន្ធ អាជ្ញាធរ ថ្នាក់ឃុំ ស្រុក បានគំរាមកំហែង និង យកដីនោះដាក់ចូលជាដីរដ្ឋវិញ។
អ្នកភូមិខាងលើនិយាយថា ឥឡូវនេះមេភូមិ ជាច្រើនភូមិ ក្នុងឃុំនេះ ពួកគាត់មិនសប្បាយចិត្តនិងលោក មេឃុំនេះទេ ភាគច្រើ គេមិននិយាយ ដោយប្រើអំណាចលើពលរដ្ឋខ្លាំងពេក ហើយការធ្វើដូច្នោះដូចហែកសន្លឹកឆ្នោតគណបក្សនិង សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដមែន។ ពលរដ្ឋ៣គ្រួសារខាងលើ នៅភូមិត្រពាំងស្វាយនិងភូមិបែកក្អម ជាមួយនិងស្នាម មេដៃប្រមាណ ១០០ គ្រួសារ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ផ្លាស់ប្តូរមេឃុំគោកគង់កើត ឈ្មោះ អ៊ុង យា ចេញ ដាក់មនុស្សថ្មី ព្រោះមេឃុំនេះ គិតតែផលប្រយោ ជន៍ផ្ទាល់ខ្លួននិងពុករលួយ បង្កការលំបាកដល់ពលរដ្ឋជាយូរឆ្នាំមកហើយ។
ប្រជាពលរដ្ឋ៣គ្រួសារនៅភូមិត្រពាំងស្វាយនិងភូមិបែកក្អម ហើយភូមិផ្សេងទៀត បាលើកឡើងថា លោកមេឃុំ គឺចង់បានដីពលរដ្ឋស្លូតត្រង់ទៀត រួចលើកហេតុផលថា ឃាដីត្រពាំង ដីដុតខ្មោច លនិងល ចុះលោកកាប់ដី ចយ សឿង យកធ្វើផ្លូវ ក្លាយជាបឹងហើយ រឹបអូសដីគេដាក់ជាដីរដ្ឋទៀត ហើយក៏បានគំរាមម្ចាស់ដីមិនឲ្យចាក់ដីគេទៀត ថែមទាំង ព្រមានចាប់គ្រឿងចក្រគេទៀត ។
ពលរដ្ឋជាច្រើនគ្រួសារនៅភូមិត្រពាំងស្ចាយនិងភូមិបែកក្អម និងភូមិផ្សេងទៀតបាននិយាយ មុនបោះឆ្នោតឃុំ២០២២ មេឃុំ អ៊ុង យា ដើរអង្វររាស្រ្ត សុំសន្លឹក ឆ្នោត ឥឡូវចង់បានដីរាស្ត្រទៀត កុំហែកសន្លឹកឆ្នោតសម្តេចជោ ហ៊ុន សែន អី !សម្រេចស្រឡាញ់រាស្រ្តណាស់ ត្រឹមមេឃុំមន្ត្រីបក្សមិនខ្វះមនុស្សទេ គឺសុទ្ធតែយុវជនច្រើនមានសមត្ថភាពល្អៗនិងសីលធម៌ច្រើនណាស់ អាចជំនួសលោកមេឃុំបាន គួរឈប់ទៅល្អជាង។
ពលរដ្ឋលើកឡើងទៀតថា មេឃុំកុំ ដើម្បីបម្រើផលប្រយោជន៍ខ្លួនពេក តាមពិត សូម្បីដីក្មួយលោកបង្កើតក៏លោកបំពានយកដែរហើយ សូមឯកឧត្ដមអភិបាលខេ ត្តកុំជឿ លោកមេឃុំអី ពេលគេសុំធ្វើប្លង់ ស្របច្បាប់ មិនឲ្យហើយ រួចសុំ ចែកពលរដ្ឋ ៥០ភាគរយទៀត តើសមទេ! សូមឯកឧត្ដមអភិបាលមេត្តាជួយកូនចៅផង។
សម្រាប់ លោក ចយ សឿង និងភិន ញ៉ លោកនិងគ្រួសារ មិនបានចោទលោកមេឃុំថា ឃុបឃិតយកដីលក់ទេ ។ គឺ គ្រាន់តែទាមទាឲ្យលោកអភិបាល ជួយរកយុត្តិធម៌ ដើម្បីឲ្យសុរិយោដី ចេញប្លង់កម្មសិទ្ធឲ្យខ្ញុំបាទតែប៉ុណ្ណោះ ពីព្រោះជាដីឪពុកម្តាយរបស់ខ្ញុំ ហើយខ្ញុំបានកាន់កាប់តាំងពីឆ្នាំ១៩៧៩ មកម្លេះ។