ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤៤៤នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ២៨០នាក់ និងករណីស្លាប់គ្មាន
សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៤៤៤នាក់ទៀត ជាសះស្បើយ ២៨០នាក់ និងស្លាប់គ្មាន
-ករណីឆ្លងសហគមន៍ ៤៣០នាក់
-អ្នកដំណើរពីបរទេស ១៤នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
-អ្នកឆ្លងសរុប = 124,787 នាក់
-អ្នកជាសះស្បើយ = 119,633 នាក់
-អ្នកស្លាប់ = 3,015 នាក់