គណ:មេធាវីដាក់ពាក្យបណ្តឹងប្តឹង ឈ្មោះ ដេវិដ ឆាណាយវ៉ា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខណៈក្លែងឋានៈជាមេធាវី

57

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ គណៈមេធាវីនៃព្រះរាជាណាចក្រ.កម្ពុជា បានដាក់ ពាក្យបណ្តឹងលើឈ្មោះ ដេវិដ ឆាណាយវ៉ា ដែលបានប្រព្រឹត្តអំ.ពើ.ក្លែងឋានៈជាមេធាវី ផ្ដល់ យោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវី និងជេរប្រមា.ថជាសាធារណៈមកលើគណៈមេធាវីនៃ ព្រះរាជាណាចក្រ.កម្ពុជា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវិដ ឆាណាយវ៉ា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ កូន មានវាសនា បានអះអាងថាខ្លួនជាមេធាវី ទាក់ទងនឹងការបកស្រាយរឿ.ងក្តីមួយ។ ពេលនោះគណៈមេធាវីបានចេញសេចក្តីប្រ.កាស.ព័ត៌មានបដិសេ.ធថា ឈ្មោះ ដេវិដ ឆាណាយវ៉ា មិនមែន ជាមេធាវី។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ គណៈមេធាវីទទួលបានលិខិតបំភ្លឺពីឈ្មោះ ដេវិដ ឆាណាយវ៉ា ដោយបានចេញមុខសុំទោសជាសាធារណៈនិងសុំអំពាវនាវដល់សាធារណជនកុំឱ្យ មានការយល់ច្រឡំតទៅទៀត ពីព្រោះខ្លួនមិនមានឈ្មោះជាមេធាវីនៅគណៈមេធាវីនៃព្រះរាជា ណាចក្រ.កម្ពុជាទេ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានប្រើគណនីហ្វេសប៊ុក (Facebook) ឈ្មោះ David S. chanaiwa បង្ហោះលិខិតមួយច្បាប់ដែលនៅក្នុងលិខិតនោះ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានបន្តប្រើឋានៈជាមេធាវីនិងបានលើកឡើងថា ខ្លួនបានប្រឹក្សាយោបល់ផ្នែក ច្បាប់ដល់ភាគីវិវាទពាក់ព័ន្ធនឹងវិវាទដីធ្លី។ ដោយមើលឃើញថា ឈ្មោះ ដេវិដ ឆាណាយវ៉ា នៅតែ បន្តប្រើឋានៈជាមេធាវីនិងបានផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវី នៅពេល ដែលខ្លួនពុំមែនជាមេធាវី គណៈមេធាវីបានចេញសេចក្តីប្រ.កាស.ព័ត៌មានដោយទាមទារឱ្យឈ្មោះ ដេវិដ ឆាណាយវ៉ា បញ្ឈប់ស.កម្ម.ភា.ពដែលនាំឱ្យមានការភាន់ច្រឡំថាខ្លួនជាមេធាវីដែលមាន សិទ្ធិប្រ.កបវិជ្ជាជីវៈ តែឈ្មោះ ដេវិដ ឆាណាយវ៉ា មិនត្រឹមតែមិនបញ្ឈប់ស.កម្ម.ភា.ពខុសច្បាប់របស់ ខ្លួនទេ បែរជាឈ្មោះ ដេវីដ ឆាណាយវ៉ា បានទាមទារឱ្យគណៈមេធាវីកែតម្រូវសេចក្តីប្រ.កាស ព័ត៌មាន និងបានបង្ហោះវីដេអូក្នុងហ្វេសប៊ុក(Facebook)ឈ្មោះ David S. chanaiwa ដោយ ធ្វើការប្រមា.ថមកលើស្ថាប័នគណៈមេធាវីថែមទៀត។អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវី និងសាធារណជនទទួលជ្រាប ជាព័ត៌មាន៕