លោក ហ៊ុន ម៉ាណែត បង្ហាញរូបថត លោ..តចុះពីលើឧទ្ធម្ភាគចក្រ ហ្វឹកហ្វឺន កាលពីជាង១០ឆ្នាំមុន

77

នៅព្រឹកថ្ងៃអង្គារនេះលោកហ៊ុន ម៉ាណែត បានបង្ហាញរូបថតចំនួនពីសន្លឹក ដែលរូបលោកបានលោ..តចុះពីលើឧទ្ធម្ភាគចក្រ ហ្វឹកហ្វឺន កាលពីជាង១០ឆ្នាំមុន។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ លោកហ៊ុន ម៉ាណែត បានសរសេរថា៖ការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងរបស់យើងក្នុងការចា..ប់យកប្រៀបប្រយុទ្ធ។

សួរថាតើការលោ..តចុះពីលើឧទ្ធម្ភាគចក្រដែលមានរយៈកំពស់ខ្ពស់ពីដីដោយពឹងលើខ្សែពួរមួយខ្សែ ជាពិសេសក្នុងតំបន់គ្រោះ.ថ្នា..ក់ មានហារនិភ័យទេ? ប្រាកដណាស់គឺមាន។ប៉ុន្តែយើងមិនអាចយកហារនិភ័យនោះធ្វើជាឧបសគ្គ ហើយមិនហ៊ា.នលោ..តចុះដោយរហ័សនោះទេ (ជាពិសេសនៅពេលដែលយើងជាមនុស្សទីមួយដែលត្រូវលោ..តចុះ) ព្រោះ៖១) ជាភារ.កិច្ចនិងការទទួលខុសត្រូវរបស់យើងដែលត្រូវតែធ្វើ

២) សុវត្ថិភាពរបស់អ្នកផ្សេងដែលនៅក្នុងឧទ្ធម្ភាគចក្រ គឺត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់យើង (បើយើងមិនហ៊ា.នលោ..ត ត្រូវធ្វើអោយស្ទះបេសកកម្មរបស់អ្នកផ្សេងនិងរបស់ក្រុមទាំងមូ..ល ហើយបើនៅកាន់តែយូរ នឹងប.ង្កហារនិភ័យកាន់តែខ្ពស់ដល់អ្នកទាំងអស់គ្នា ព្រោះអាចក្លាយជាផ្ទាំងស៊ីបដ៏ធំមួយនៅលើអាកាស)

៣) ភាពជោគជ័យរបស់បេសកកម្មរួមរបស់ក្រុមយើង គឺពឹងផ្អែកទាំងស្រុងលើការធ្វើប្រតិបត្តិការប្រ.កបដោយភាពក្លាហាន មុះមុត ឯកភាពគ្នា ប្រ.កបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិកគ្រប់រូប រួមទាំងខ្លួនយើងផង។(សំគាល់៖ រូបថតពីការហ្វឹកហ្វឺនរបស់ខ្ញុំ កាលពីជាង១០ឆ្នាំមុន)