នាវាចម្បាំងជើងទឹកជប៉ុន១រឿ.ង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ

16

នាវាស្វ័យការពារជើងទឹកជប៉ុនមួយរឿ.ង បានចូលចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃអង្គារនេះ ដែលការចូលចតនេះ គឺដើម្បីរឹតចំណងមិត្តភាព និងទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ.កម្ពុជារយៈពេល៣ថ្ងៃ ចា..ប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នាវាស្វ័យការពារជើងទឹកជប៉ុននេះ មានឈ្មោះ KIRISAME-(DD-104) ផ្ទុកមនុសុសចំនួន១៧០នាក់ ហើយមានបណ្ដោយ ១៥១ម៉ែត្រ និងទទឹង ១៧.៤ម៉ែត្រ។ ក្នុងនោះ ជ..ម្រៅទឹក៩ម៉ែត្រ និងទំងន់ផ្ទុក ៤៥៥០តោន។ រីឯ Speed ៣០knots=៥៦km/h និងមាន Helicopter មួយគ្រឿ.ង ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក MAKI TAKAYUKI។

បដិសណ្ឋាកិច្ចទទួលមេបញ្ជាការ និងក្រុមនាវិកនៅលើនាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរា នាយសេនាធិការរងមូ..លដ្ឋានសមុទ្រដឹក ក្នុងនោះមន្ត្រីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានដឹកនាំក្រុមប្រតិភូ ចូលរួមទទួលស្វាគមន៍ការអញ្ជើញមកដល់ផងដែរ៕