ខេត្តកណ្តាល!គួរឲ្យរន្ធ..ត់ណាស់មានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ បានបុ.កម៉ូតូចំពេញទំហឹងបណ្តាលឲ្យស្លា..ប់ជនរង.គ្រោះម្នាក់នៅក្រោមកង់រថយន្តដែលកើតហេតុនៅ ថ្ងៃទី១៧ខែមករា ឆ្នាំ២០២២វេលាម៉ោង ០៩:០០នាទី នៅលើដងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ លេខ២៤-២៥។ស្ថិតនៅភូមិដីឥដ្ឋកោះផុស៣ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកហង្ស ផាណារ៉ា អធិការ រងស្រុកកៀនស្វាយទទួលផ្នែកចរាចរណ៍បានឲ្យដឹងថាៗនៅមុនពេលកើតហេតុខាងលើមានរថយន្ត០១គ្រឿងធន់ធំសណ្តោងទូកុងតឺន័រ ម៉ាកFUSO ពណ៍បៃតងពាក់ផ្លាកលេខភ្នំពេញ3C-0512 បើកបរដោយឈ្មោះប៉ុល រ៉ាន ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅភូមិសង្កែចុងឃុំក្រាំងស្វាយស្រុកព្រះស្តេច ខេត្តព្រៃវែងបើកបរក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តវ៉ាជែងបានជ្រុលចង្គូតទៅបុកម៉ូតូ០១គ្រឿងម៉ាកHONDA.DREAM.C125 ពណ៍ខ្មៅស៊េរី2015 ពាក់ផ្លាកលេខភ្នំពេញ1FF7001 បើកបរដោយបុរសម្នាក់ឈ្មោះស្រៀង វិសាល ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល។ បើកបរក្នុងទិសដៅផ្ទុយបណ្តាលអោយអ្នកបើកបរម៉ូតូស្លា..ប់នៅកន្លែងកើតហេតុ។ចំនែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន។លោកព្រំ សំអុលនាយផ្នែកចរាចរណ៍ស្រុកបានឧ្យដឹងថា!
ក្រោយពីកើតហេតុកម្លាំងជំនាញផ្នែចរាចរណ៍ស្រុកកៀនស្វាយដឹកនាំកម្លាំងចុះធ្វើការវាស់វែង។ដោយឡែកសាក..សពប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ កំលាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយធ្វើការវាស់វែងយកមករក្សាទុកនៅអធិការស្រុកកៀនស្វាយជាភុស្ភតាងដើម្បីបន្តនិតិ។
បើតាមក្រុមគ្រួសារសាច់ញាតិសពបានប្រាប់ក្រុមអ្នកសារព័ត៍មានថា!ជនរង.គ្រោះបានធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើតដើម្បីចូលរួមធ្វើបុណ្យម្តាយធំប៉ុន្តែអកុសលត្រូវរថយន្តបុកស្លាប់តែម្តង។
ដោយឡែកប្រពន្ធមានផ្ទៃពោះ៥ខែផង។បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរធ្វេសប្រហែសមិនពិនិត្យគ្រប់ជ្រុងជ្រោយមុនហ្នឹងធ្វើការវ៉ាជែង។