រាជធានីភំ្នពេញ ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងឯកឧត្តម នាយ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា, លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ, លោកវរសេនីយ៍ត្រី ផៃ កុសស នាយរងការិយាល័យ និងសម្របសម្រួលដោយ លោក អ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារង បានស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងសារធាតុញៀន ជាង១៣គីឡូក្រាម នៅចំណុចផ្លូវជាតិលេខ១ ក្បែរស្តុបផ្សារច្បារអំពៅ សង្កាត់ ខណ្ឌច្បារអំពៅ និងនៅចំណុចផ្ទះលេខ១០៧Eo ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ នៅ សុខ អាយុ៤២ឆ្នាំ ភេទប្រុស កើតឆ្នាំ ១៩៨២ ជនជាតិខ្មែរ។
ចាប់យកវត្ថុតាង ៖
១.សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៨ គ.ក្រ ០១៤ ក្រាម។
២.សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ទឹក) ១ គ.ក្រ ១៣៨ ក្រាម។
៣. សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ៤ គ.ក្រ ១៨៤ ក្រាម ។
៤. សារធាតុញៀនប្រភេទកេតាមីន(Ketamine) ៥៤ក្រាម ។
សរុបរួម ១៣ គ.ក្រ ៣៩០ ក្រាម, រថយន្ត ១ គ្រឿង ម៉ាក High Lander ពណ៌ខ្មៅ ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញតាមនីតិវិធី៕