លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ឱ្យសមត្ថកិ.ច្ចចា..ប់ខ្លួន រាល់ជនយកឈ្មោះលោកទៅធ្វើរឿ.ងខុសច្បាប់

19

ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិ.ច្ចចា..ប់ខ្លួន ជនទាំងឡាយណា ដែលយកឈ្មោះលោកទៅប្រើប្រាស់ ធ្វើរឿ.ងខុសច្បាប់។

តាមរយៈវីដេអូខ្លីមួយដែលបង្ហោះនៅលើ Facebook ផ្លូវការរបស់លោក នៅថ្ងៃទី២៧ ខែមីនា ឆ្នំា២០២៣នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ៗថា ទោះបីជាជំនួយការដែលដើរជាមួយលោករាល់ថ្ងៃក្តី បើធ្វើខុសច្បាប់ សូមអាជ្ញាធរចា..ប់ចុះ ហើយបើអ្នកយកឈ្មោះលោកប្រើខុសច្បាប់ លោកនឹងប្តឹងបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតបានលើកឡើងពីករណីមួយ ដែលមានគេយកឈ្មោះថាជាជំនួយការពិសេសរបស់លោក ហើយទៅចា..ប់ដីខុសច្បាប់នៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ ទាំងលោកមិនស្គាល់ជនខិលខូ..ចរូបនោះឡើយ។

លោកបណ្ឌិតលើកឡើងថា «អ្នកណាដែលយកឈ្មោះខ្ញុំ ជាជំនួយការស្អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ចា..ប់ទៅមិនបាច់ទទួលយោបល់ទេ ហើយប្រាប់មកខ្ញុំ ខ្ញុំប្តឹងថែមទៀត ព្រោះទី១អ្នកឯងធ្វើខុសច្បាប់ អាជ្ញាធរប្តឹង តែខ្ញុំនឹងប្តឹងរឿ.ងយកឈ្មោះខ្ញុំទៅប្រើ។ អ្នកបានរូបថតមួយប៉ុស្តិ៍មកជាមួយខ្ញុំ ដើរទៅធ្វើបាបគេ ខ្ញុំថតសែលហ្វី ជាមួយរាប់រយរាប់ពាន់នាក់ អ្នកខ្លះអីចឹង។ ថ្ងៃមុនគេមកសួរខ្ញុំថា បងមានម្នាក់ថតរូបជាមួយបងឯង ទៅគៀបគេនៅកំពង់សោមថាជាជំនួយការផ្ទាល់បងឯង ហើយបងឯងឲ្យជាបេសកជនពិសេសចុះទៅចា..ប់ដី ចា..ប់ទៅ ចា..ប់មិនបាច់សួរទេ ជំនួយការខ្ញុំក៏ដោយ ដើរជាមួយខ្ញុំរាល់ថ្ងៃក៏ដោយឲ្យតែធ្វើខុសចា..ប់ទៅ និយាយឲ្យច្បាស់»។

លោកបន្តថា «អ្នកខ្លះសុទ្ធថាជំនួយការគៀក ជំនួយការស្អិត ជំនួយការផ្ទាល់ ជំនួយការពិសេស អ្នកដែលគេថាឲ្យខ្ញុំថាជាជំនួយការពិសេស បេសកកម្មពិសេសចុះទៅយកដីខ្ញុំអត់ទាំងចាំថាថតពេលណាផង បេសកជនចា..ប់ដី ខ្ញុំថាមិនបាច់សួរទេឲ្យតែអ្នកខុសចា..ប់ទៅ ធ្វើតាមច្បាប់ទៅ ហើយប្រាប់ខ្ញុំស្រួលទៀត ខ្ញុំនឹងប្តឹងបន្តទៀត អីចឹងបើថ្ងៃក្រោយអាជ្ញាធរគេដកពាក្យបណ្តឹងក៏នៅជាប់ពាក្យបណ្តឹងរបស់ខ្ញុំដែរ ព្រោះធ្វើឲ្យខូ..ចឈ្មោះ ខំចង់ងា..ប់រ.កតែពេលជួបប្រពន្ធកូនពុំបាន មកសន្សំបុណ្យបានតិចៗ ស្រាប់តែគេយកមកកំពប់ចោលទាំងអស់»។

លោកបណ្ឌិតបញ្ជាក់ថា ការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់ឥស្សរជនសំខាន់ៗ រួមទាំងរូបលោក ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តិនូវអំ.ពើ.មិនល្អ ធ្វើអោយប៉ះពា.ល់យ៉ាងធ្ង.ន់.ធ្ងរទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋដទៃទៀត ដែលទាមទារត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះ៕