នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (https://www.tvk.gov.kh/?author=4)បានអញ្ជើញជាអធិបតីភាព រៀបចំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៤ នៅសណ្ឋាគារ ហ្គាដិន ស៊ីធី។
ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើកឡើងថាៈ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានរៀបចំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៤ និងសម្រេចបាន របៀបវារៈ ចំនួន៨ និងជួយរៀបចំកិច្ចប្រជុំក្រុមអចិន្ត្រៃយ៍របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន១៨លើក។ក្រុមប្រឹក្សាវិន័យ ទទួលបានពាក្យបណ្ដឹង ចំនួន ៦១ពាក្យបណ្តឹង ក្នុងនោះរួមមានពាក្យបណ្តឹងពាក់ ព័ន្ធនឹងវិន័យការងារចៅក្រមមានចំនួន ៤៣រឿង ពាក្យបណ្ដឹងពាក់ព័ន្ធនឹងវិន័យ ការងារ ព្រះរាជអាជ្ញា ១៨រឿង និងបានចាត់ការទៅតាមនីតិវិធី។ រីឯពាក្យបណ្តឹងនៅសល់ពីឆ្នាំចាស់ ដែលត្រូវបាន ក្រសួងយុត្តិធម៌មានចំណាត់ការក្នុងឆ្នាំ២០២១ មាន ៤សំណុំរឿង ដោយបាន ធ្វើលិខិតទៅប្រធានស្ថាប័ន និងបានចម្លងជូនអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍បើកសន្និបាតនេះថាៈ ស្ថានភាពនៃការកែទម្រង់ច្បាប់ក្នុងឆ្នាំ២០២២ កន្លងទៅមាន ការកែទម្រង់ច្បាប់កន្លងមកក្រសួងយុត្តិធម៌បានកសាងច្បាប់ធំៗដែលបម្រើឲ្យវិស័យយុត្តិធម៌រួមមានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់គោលទាំងបី ទាក់ទងវិស័យយុត្តិធម៌រួមមាន ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា នឹងច្បាប់ស្តីពីការរៀបចំប្រព្រឹត្តទៅនៃអង្គក្រុមប្រឹក្សានិងអង្គចៅក្រម។ ទន្ទឹមនេះក៏មានច្បាប់គោលមួយចំនួនទៀតដែលមានភាពចាំបាច់សម្រាប់វិស័យយុត្តិធម៌ដែលត្រូវរៀបចំឲ្យបានរួចរាល់ផងដែររួមមាន ច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី ច្បាប់ស្តីពីអាជ្ញាសាលា ច្បាប់ស្តីពីលក្ខន្តិកៈសាការី ច្បាប់ស្ដីពីការតម្កល់និងផ្ញើ និងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យកជាដើម។ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះក្រសួងយុត្តិធម៌ទើបរៀបចំច្បាប់ចប់សព្វគ្រប់នៅសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ ដែលជាសេចក្តីត្រូវការចាំបាច់ក្នុងវិស័យយុត្តិធម៌របស់យើងរួមមាន សេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជីនិងសេចក្តីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យកហើយក្រសួងនឹងជម្រុញការរៀបចំច្បាប់ស្ដីពីអាជ្ញាសាលានិងច្បាប់ស្តីពីលក្ខន្តិកៈសាការីឱ្យបានចប់សព្វគ្រប់នាពេលដ៏ខ្លីខាងមុខនេះ។