រដ្ឋបាលខណ្ឌដូនពេញ ចេញបកស្រាយហើយ ក្រោយពី ផ្ទុះការរិះ.គ..ន់ ស.កម្ម.ភា.ពរបស់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូពេញ ចា.ក់ទឹកសម្លអ្នកលក់នំបញ្ចុកចោល

15

ភ្នំពេញ៖   កាលពីពេលថ្មីៗកន្លងមកនេះ មានសារព័ត៌មានមួយចំនួន និងអ្នកលេងតាមបណ្តាញសង្គមTik Tok បានធ្វើការផ្ស.ព្វផ្សាយចែកចាយនូវវីដេអូពីស.កម្ម.ភា.ពរបស់កម្លាំងសណ្ដាប់ខណ្ឌដូនពេញ ដែលនៅក្នុងវីដេអូនោះគេឃើញមានការចា.ក់ទឹកសម្លខ្មែររបស់ស្ត្រីអ្នកលក់នំបញ្ចុកចោលទៅលើការ៉ឺឡា ដែលករណីនេះធ្វើឲ្យមតិម.ហា.ជ.នជាច្រើនបានរិះ.គ..ន់លើកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ។ជាមួយនិងការរិះ.គ..ន់នេះដែរ  នៅថ្ងៃទី២១ ខែមីនា នេះ រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្ដីស្រាយបំភ្លឺដើម្បីចៀសវាងមានការភាន់ច្រឡំ។

រដ្ឋបាលខណ្ឌដូនពេញបានបញ្ជាក់ចំនួនន៣ចំណុចថា ១-កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឲ្យរ.កទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតឲ្យលក់ដូរនៅទីតាំងនេះឡើយ។

២-ការលក់ដូរគ្មា.នអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។

៣-ការធ្វើឲ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈ គឺគាត់ជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹ.ងសម្បារ ស្រែកនិងជេរប្រមា.ថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌថែមទៀតផង។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន អោយបានល្អប្រសើរ។