អ្នកបើកបររថយន្តបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានឃា.ត់ ដើម្បីអប់រំ និងផាកពិន័យតាមច្បាប់ កាលពីថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៣ មានរថយន្តពីរគ្រឿ.ង បានបើកបរបញ្ច្រាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ បន្ទាប់មក ក្រុមការងារផ្លូវល្បឿនលឿន ដោយសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃា.ត់រថយន្ត និងអ្នកបើកបរ ដើម្បីអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់។
ការបើកបរបញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេ..ទណានោះទេ វាជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ង.ន់.ធ្ងរ និងប្រមា.ថអាយុជីវិតខ្លួនឯង និងអ្នកដទៃ។
ក្រសួងសូមអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរបញ្ច្រាសទិសចរាចរណ៍ ប្រើប្រាស់គន្លងចរាចរណ៍ឱ្យបានត្រឹមត្រូវ និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីចូលរួ.ម.រ..ក្សាសុខសុវត្ថិភាពពេលធ្វើដំណើររបស់យើងទាំងអស់គ្នា៕