ភ្នំពេញ ៖ ស្រ្តីម្នាក់ ដែលជាអ្នកលក់ផលិតផលអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅឃាត់ខ្លួនយោងតាមដីការបស់សាលាដំបូងខេត្តកណ្តាលពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទ ញុះញង់ឱ្យមានការរើសអើង។
ករណីឃាត់ខ្លួនស្រ្តីខាងលេីនេះ បានធ្វេីឡេីងនៅរសៀលម៉ោង ២និង៣០ នាទី ថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សៅ លីឈីង អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា មុនពេលសមត្ថកិច្ចចាប់ឃាត់ខ្លួនស្រ្តីរូបនេះ ខណៈដែលស្រ្តីម្នាក់នេះ ចាកចេញពីផ្ទះឡើងលើរថយន្ត បំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនចូលទៅក្នុងរថយន្ត ដេីម្បីបន្តនីតិវិធីនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ៕