ប្រជាពលរដ្ឋស្លូតត្រង់ត្រូវរងបណ្ដឹងពីបទ មនុស្ស.ឃា.ត ចំណែកចោររួចខ្លួន!!!!

763

ខេត្តកំពង់ធំ តាមសេចក្ដីរាយការណ៍ពីប្រជានេសាទ មកកាន់អង្គភាពសារព័ត៌មានយើងអោយដឹងថា÷កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ពួកគាត់មានចំនួន៣១គ្រួសារ ដែលរស់នៅចំណុច តាសោម ភូមិផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បានមូលមតិគ្នាធ្វើលិខិតរាយការណ៍ជូន ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តកំពង់ធំ បច្ចុប្បន្នជាប្រធានគណបញ្ជាការឯភាពខេត្ត បង្រ្កាបបទល្មើសប្រចាំស្រុកកំពង់ស្វាយ យើងខ្ញុំជាប្រជាពរដ្ឋ ក្នុងភូមិព្រែកតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សំណូមពរ អោយចាត់វិធានការចំពោះជនប្រព្រឹត្តបទល្មើស(ឆក់ត្រជាក់) ចំនួន០៣នាក់ ១.ឈ្មោះ ហូ ភារុំ អាយុ២៧ឆ្នាំ(ប) រស់នៅភូមិតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ២.ឈ្មោះ ឡន ផល្លា អាយុ២៦ឆ្នាំ(ប)រស់នៅភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ៣.ឈ្មោះ ឡន ផល្លី អាយុ២៤ឆ្នាំ(ប)រស់នៅភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ (សព្វថ្ងៃស្នាក់នៅព្រែកខ្សាច់) បានធ្វើសកម្មភាព(ឆក់ត្រជាក់)ជារៀងរាល់យប់ ហើយពួកគាត់បានផ្ដិតមេដៃធ្វើជាសាក្សី។

រំលងបានមួយរយៈមក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានប្រាប់ពួកគាត់ថាមានដីការនាំខ្លួនមានហើយ ជនល្មើសបានរត់គេចបាត់ហើយ បានមួយរយៈជនល្មើសក៏លិចមុខវត្តមានដើរហើរសេរី បន្ទាប់មកអង្គភាពយើងបានខលសួរ ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល លោកបានបញ្ជាក់ថា ដីការនាំខ្លួនមានហើយឥឡូវផុតសុពលភាពហើយ ត្រូវបានប្រគល់អោយព្រះរាជអាជ្ញារវិញហើយ។

បន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈមកឈ្មោះ ឡន ផល្លី ចាប់ផ្ដើមធ្វើសកម្មភាព(ឆក់ត្រជាក់)ទៀត នៅចំណុចចុងតាសោមយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៧ ជាង កំពុងតែធ្វើសកម្មភាព(ឆក់ត្រជាក់)នៅក្នុង(ឡុក)ឬក៏ល្បាំងលប ឈ្មោះ សៀង សុីណា ពេលនោះឈ្មោះ បឿន រុទ្ធី ហៅ ជា បានទៅជាមួយ ឈ្មោះ សុីណា ក៏បានជួប ឈ្មោះ ផល្លី ដែលមានគ្នាពីរនាក់ កំពុងធ្វើសកម្មភាព(ឆក់ត្រី)នៅក្នុង(ឡុក)របស់ខ្លួន ពេលនោះជនប្រព្រឹត្តបទល្មើសបានបោះឧបករណ៍(ឆក់ត្រី)ចោលក្នុងទឹក រួចទាញច្រវ៉ាមករកវាយខ្លួន ពេលនោះខ្លួនក៏សម្រាប់ចិត្តជាន់ពន្លិចទូកជនល្មើសនោះទៅ ដើម្បីការពារខ្លួន ។

រួចខ្លួនក៏បានបោះការដុងសាំងអោយហែល បន្ទាប់មកខ្ញុំបានខលទូរស័ព្ទរាយការណ៍ជូនជំនាញដែលឈរជើងនៅក្នុងឃុំផាត់សណ្ដាយអោយជួយសហការ នឹងលោកវីរៈសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តកំពង់ធំ ដើម្បីជួយមកពិនិត្យកន្លែងកើតហេតុផ្ទាល់ប៉ុន្តែគ្មានជំនាញណាមកនោះទេ។

លើកលែងតែប៉ូលីសខ្លួនមិនបានខលប្រាប់ទេ បន្ទាប់មកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុង ហុង អគ្គនាយករងជលផល នឹងលោក ឈិន តួ នាយរងអត្តអធិការកិច្ចបឹងទន្លេសាបខាត្បូង បានចុះមកទីតាំងកើតហេតុផ្ទាល់ នឹងពិនិត្យរកវត្ថុតាងបទល្មើស ក៏បានឃើញវត្ថុតាងបទល្មើស រួមមាន កន្ត្រងដួសត្រី០១ នឹងខ្សែរកាបឆក់ត្រី០១ដុំ ចំណែកទូកត្រូវបានជនល្មើសស្ដាយកទៅវិញទាំងយប់។

ពួកខ្ញុំសង្ឃឹមថាតុលាការនិងព្រះរាជអាជ្ញាខេត្តកំពង់ធំ និងផ្ដល់នូវយុត្តិធម៌សម្រាប់ពួកខ្ញុំ ដែលជាប្រជាពលរដ្ឋស្លូតត្រង់៕