ចាប់បាន៣នាក់ ក្នុងករណីឃាតកម្មគប់ដុំថ្មបណ្តាលចំទ្រូង ដួលម៉ូតូបណ្តាលឱ្យស្លា..ប់..

674

ខេត្តតាកែវ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩ៈ០០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង០២ រំលងអាធ្រាតុ នៅលើផ្លូវជាតិលេខ 3 ចន្លោះគីឡូម៉ែត្រ៦៧-៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន០៥នាក់ជិះម៉ូតូ០២ គ្រឿង(ម៉ាកឌ្រីមសង់សេ125.មួយគ្រឿងនិងម៉ាក អុិចសុិនទរ័មួយគ្រឿង) បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ ២០ឆ្នាំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខណៈដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយឈ្មោះ គឺ ជា ភេទប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ បណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូងរងរបួសធ្ងន់ដួលធ្លាក់ពីលើម៉ូតូ ត្រូវបានមិត្តភក្កិនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ តែជាអកុសលជនរងគ្រោះបានស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យ។