ហាងកាហ្វេយីហោ ៩៩៩ គីឡូម៉ែត្រលេខ ៧ បង្កប់ល្បែងឆ្នោតឡូតូខុសច្បាប់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះបង្ក្រាប

36

ភ្នំពេញ ៖ ហាងកាហ្វេមួយកន្លែងដែលបង្កប់ល្បែងឆ្នោតឡូតូ ត្រូវបានកម្លាំងគណៈបញ្ជាឯកភាពខណ្ឌឫស្សីកែវបង្ក្រាបនៅថ្ងៃព្រហស្បត៍ ទី០៩ ខែមីនា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ​ បានដឹកនាំកម្លាំងចម្រុះ ចុះបិទទីតាំងអាជីវកម្មឆ្នោតឡូតូខុសច្បាប់ស្ថិតនៅផ្ទះលេខ១៧៦៤ ផ្លូវជាតិលេខ៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ទីតាំងឆ្នោតឡូតូនេះមានស្លាក​យីហោ​ហាងកាហ្វេ(៩៩៩ គីឡូម៉ែត្រលេខ៧) ដែលមានឈ្មោះ សូត្រ ពិសី ភេទស្រី ជាតំណាង។

មន្ត្រីដែលចុះអនុវត្តបានឲ្យដឹងថា ការចុះបង្ក្រាប និងបិទទីតាំងល្បែងឆ្នោតឡូតូនេះ ក្រុមការងារ​រដ្ឋបាលខណ្ឌបានសម្រេចដកហូតវុត្ថុតាងកុំព្យូទ័រ១គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងបានប្រគល់ជនសង្ស័យខាងលើជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ ដេីម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន ៕