មនុស្សប្រុសស្រីជាង១០០នាក់ ចាញ់បោ.កមេខ្យល់ អស់លុយម្នាក់ៗរាប់ពាន់ដុល្លាថា នាំទៅធ្វើការនៅប្រទេសកូរ៉េ ចុងក្រោយរលាយខ្សុលទើបដឹង ប្តឹងប៉ូលីសឲ្យជួ..យ.អន្ត.រាគ.មន៏

65

ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន១១២នាក់ មានប្រុស មានស្រី ដែលចាញ់បោ.កមេខ្យល់អូសទាញ ថា នាំទៅធ្វើការនៅប្រទេសកូរ៉េ ដោយក្រុមមេខ្យល់តម្រូវ ឲ្យ អ្នកដែលមានបំ.ណ.ងទៅធ្វើការនៅប្រទេសកូរ៉េ បង់លុយ ម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅ អ្នកខ្លះអស់ជិត១០០០ដុល្លារ បានផ្ទុះការតវ៉ា ភ្ញាក់ផ្អើលផ្ទះ.សំ.ណា.ក់ នាគទេព ស្ថិតនៅភូមិត្រពាំងល្វា១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពី មេខ្យល់សន្យាថាថ្ងៃនេះថ្ងៃនោះ នាំឡើងយន្តហោះ សង្ស័..យ ថាចាញ់បោ.កក៏ប្តឹងសមត្ថកិ.ច្ចឲ្យជួ..យ.អន្ត.រាគ.មន៏តែម្តង កាលពី យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣

មេខ្យល់ម្នាក់ដែល សមត្ថកិ.ច្ចឃា.ត់ខ្លួន មានឈ្មោះ តាំ ចាន់ទិ ភេ..ទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងតឹង ឃុំព្រាល ស្រុកកញ្ជៀក ខេត្តស្វា..យរៀង ។ ប្រភពព័ត៌មានពីជ.ន.រ.ងគ្រោ-ះទាំង១១២នាក់ ក្នុងនោះមានស្រី មានប្រុស អ្នកខ្លះអាយុ៥០ឆ្នាំក៏មានដែរ បានចាញ់បោ.កមេខ្យល់ ដោយនិយាយប្រាប់ថា នាំទៅធ្វើការនៅប្រទេសកូរ៉េ នឹងបានប្រាក់ខែចំនួន១៥០០ដុល្លារ.ក្នុងមួយខែ ទៅរយៈពេល៦ខែ បើថៅកែពេញចិត្តនឹងសុំបន្តទៀតបាន ដោយប្រាប់ពួកគាត់ថា ទៅបេះផ្លែឈើ។ ជ.ន.រ.ងគ្រោ-ះនេះ បានអោយដឹងទៀតថា បន្ទាប់ពីមេខ្យល់ដែលបំផុសបំផុលព័ត៌មានដល់ពួកគាត់ តាមរោងចក្រ និងនៅតាមភូមិ ហើយមានខេត្តជាច្រើននៅក្នុងនោះផងដែរ ប៉ុន្តែជ.ន.រ.ងគ្រោ-ះនៅស្រុកស្អាង ខេត្តកណ្ដាល មានច្រើនជាងគេ គឺមានជាង៥០ភាគរយឯណោះ។

ពលរដ្ឋរ.ងគ្រោះបន្តថា ពួកគេបានប្រគល់លុយសុទ្ធម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅ អ្នកខ្លះអស់ជិត១០០០ដុល្លារ ដោយទិញសម្លៀកបំពាក់ និងរបស់របរ ដើម្បីយកទៅរស់នៅប្រទេសកូរ៉េ។ ក្នុងនោះជនឆបោ.កខាងលើ បាននិយាយទៅកាន់ជ.ន.រ.ងគ្រោ-ះទាំង១១២នាក់ ថា ពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈសមាគម តែមិនបានបញ្ជាក់ឈ្មោះសមាគមនោះឡើយ។ ហើយមានវគ្គផ្សេងៗគ្នា និងមានការប្រឡង ឬរៀនវគ្គភាសាកូរ៉េបន្ថែមទៀត។

ជ.ន.រ.ងគ្រោ-ះបន្តទៀតថា ក្នុងនោះវគ្គដំបូងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ដែលមានគ្នា៩៤នាក់ តែមិនបានធ្វើដំណើរទេ ដោយសារមេខ្យល់បានប្រាប់ថា យន្តហោះផ្អាកជើងហោះហើររង់ចាំថ្ងៃទី៧ បន្ទាប់មកមេខ្យល់ក៏នាំបងបងប្អូនប្រជាពលរដ្ឋទៅសំរាកនៅផ្ទះ.សំ.ណា.ក់ «នាគទេព» ដើម្បីរង់ចាំយប់ថ្ងៃទី៧ ទើបយន្តហោះដឹកពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ។ ជ.ន.រ.ងគ្រោ-ះ បានបញ្ជាក់ថា មិនត្រឹមតែចាញ់បោ.កមេខ្យល់អស់លុយក្នុងម្នាក់ៗចំនួន៧០០ដុល្លារឡើងទៅទេ គឺថែមទាំងចាញ់បោ.កមេខ្យល់ ដោយយកលុយខ្មែរទៅប្តូរយកលុយកូរ៉េ ដើម្បីយកទៅចាយនៅប្រទេសកូរ៉េអស់មួយចំនួនទៀត។ លុះនៅវេលាម៉ោងកើតហេតុ ដោយមានការសង្ស័..យ ខ្លាចមិនបានទៅធ្វើការនៅប្រទេសកូរ៉េ ទើបនាំគ្នាប្តឹងសមត្ថកិ.ច្ច និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីជួ..យអន្តរាគមន៍ ឃា.ត់ខ្លួនជនសង្ស័..យជាមេខ្យល់បានម្នាក់ ក្នុងចំណោមបក្ស.ពួកចំនួន៣នាក់ ដើម្បីយកទៅសួរនាំភ្លាមៗតែម្តង។

សមត្ថកិ.ច្ចនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីឃា.ត់ជនសង្ស័..យបានម្នាក់យកទៅសួរនាំនោះ បានបញ្ជាក់ប្រាប់ថា រូបគេមានមេធំ២នាក់ទៀត ហើយរូបគាត់ជាអ្នកទទួលលុយពីបងប្រជាពលរដ្ឋពិតប្រាកដមែន។ ទោះបីជាយ៉ាងណា ជនសង្ស័..យជាមេខ្យល់នេះ មិនបានបញ្ជាក់លំអិតនោះទេ ហើយពេលនេះសមត្ថកិ.ច្ចកំពុងតែសួរនាំបន្តទៀត ៕