ប្រជាពលរដ្ឋក្រុងព្រះសីហនុសុខចិត្តកាត់ វ៉ៃផ្ទះចោល ដើម្បីបើកផ្លូវឲ្យធំទូលាយ ក្រោយមានការសម្របសម្រួលពន្យល់ពីអាជ្ញាធរក្រុង

33

ព្រះសីហនុ៖ ពិតជាបងប្អូនប្រជាពលរដ្ឋគំរូមែន ដែលហ៊ានកាត់និងវ៉ៃផ្ទះរបស់ខ្លួនចេញដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុដោយធ្វើការបើកផ្លូវឲ្យបានធំទូលាយ ងាយស្រួលធ្វើដំណើរ និងងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងដោយប្រការណាមួយ។

ប្រភពបានបន្តថា មានបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវគឺម្តុំក្រោយសាលាសង្កាត់លេខ៤ ដែលស្ថិតនៅភូមិ៥​ សង្កាត់លេខ៤​ បានចូលរួមសហការ​ និងផ្តល់ភាពងាយស្រួលដល់អាជ្ញាធរក្រុងព្រះសីហនុ​ ដេីម្បីបេីកផ្លូវតាមប្លង់ជាលក្ខណៈប្រព័ន្ធ​ សម្រួលដល់ការធ្វេីដំណេីរ​ទៅមក​ និងសង្គ្រោះបន្ទាន់ករណីមានអគ្គីភ័យ​ ឬឧបទ្ទវហេតុ​ផ្សេងៗក្នុងតំបន់នោះ។

ជុំវិញព័ត៌មានខាងលើ បើតាមលោក ស កក្ដដា អភិបាលក្រុងព្រះសីហនុបានប្រាប់ឲ្យបណ្ដាញសារព័ត៌មានVPN News ដឹងនៅរសៀលនេះតាមប្រព័ន្ធទូរស័ព្ទថា ដោយមានកិច្ចសហកាល្អរវាងបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានរងផលប៉ះពាល់និងរដ្ឋបាលក្រុងព្រះសីហនុ ក្រោយពួកគាត់បានឈ្វេងយល់គ្រប់ៗគ្នាពីសារៈសំខាន់នៃការបើកផ្លូវដើម្បីធ្វើការអភិវឌ្ឍក្រុង ក្រោយពីមានការសម្របសម្រួលពន្យល់ពីរដ្ឋបាលក្រុង រហូតធ្វើឲ្យពួកគាត់យល់ព្រមបើកផ្លូវថ្មីមួយខ្សែនេះទាំងអស់គ្នា។

ជុំវិញព័ត៌មានខាងលើ បើតាមលោក ស កក្ដដា អភិបាលក្រុងព្រះសីហនុបានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅរសៀលនេះតាមប្រព័ន្ធទូរស័ព្ទថា ដោយមានកិច្ចសហកាល្អរវាងបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានរងផលប៉ះពាល់និងរដ្ឋបាលក្រុងព្រះសីហនុ ក្រោយពួកគាត់បានឈ្វេងយល់គ្រប់ៗគ្នាពីសារៈសំខាន់នៃការបើកផ្លូវដើម្បីធ្វើការអភិវឌ្ឍក្រុង ក្រោយពីមានការសម្របសម្រួលពន្យល់ពីរដ្ឋបាលក្រុង រហូតធ្វើឲ្យពួកគាត់យល់ព្រមបើកផ្លូវថ្មីមួយខ្សែនេះទាំងអស់គ្នា។