រថយន្តព្រុសបើកបរមិនប្រយ័ត្នបណ្ដាលឲ្យរ៉េចង្កូតទៅបុ..កម៉ូតូនិងរថយន្តធំ១គ្រឿងទៀតបណ្តាលស្លា…..ប់និងរបួសធ្ង..ន់!!!

45

បន្ទាយមានជ័យ៖រថយន្តព្រុសរ៉េចង្កូតទៅម៉ូតូ២គ្រឿងនិងរថយន្តធំ១គ្រឿងទៀតបណ្តាលស្លាប់មន្ត្រីយោធា២នាក់និងរបួសធ្ងន់សិស្សសាលាចំនួន២នាក់នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នៅខាងកើតជញ្ជីងកូនដំរីស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលចរាចរណ៍ជើងគោកក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តព្រុសពាក់ផ្លាក់លេខភ្នំពេញ2AG.5701ដែលមានអ្នករួមដំណើរ៣ទៅ៤នាក់បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូម៉ាក់វ៉េវសេរីថ្មីបណ្តាលអោយមន្ត្រីយោធា២នាក់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុហើយជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលសិស្សសាលាជិៈ២នាក់បណ្តាលរបួសធ្ងន់ម្នាក់បែកប្រអប់ជើងហើយទៅបុករថយន្តម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លេខបាត់ដំបង3A.2833 ដែលដឹកអង្ករក្នុងទិសដៅស្រប់ទិសគ្នាបណ្តាលអោយខ្ទិចរថយន្តព្រុស។

មន្ត្រីនគរបាលចរាចណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងរថយន្តបង្កជារថយន្តព្រូសដែលជិៈរថយន្តបែកកង់ក្រោយខាងឆ្វេងហើយដាក់កងស្គួរហើយក្នុងល្បឿនលឿនទើបបង្ករ៉េចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្តាលស្លាប់២នាក់និងកន្លែងជាមន្ត្រីយោធាសឹករងស្រុកម៉ាឡៃនិងសិស្សចំនួន២នាក់របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់និងខូចខាតរថយន្តព្រុសជារថយន្តបង្កទាំងស្រុងនិងម៉ូតូ២គ្រឿងនិងរថយន្តធុនធំផ្នែកខាងក្រោយបន្តិច។

មន្ត្រីចរាចរណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយបានយករថយន្តបង្ក១គ្រឿងនិងម៉ូតូ២គ្រឿងខូចខាតនិងអ្នកបើកបររថយន្តព្រុសនិងអ្នករួមដំណើរយកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តន៍តាមច្បាប់ ដោយឡែកជនរងគ្រោះដែលស្លាប់២នាក់ជាមន្ត្រីយោធារតំបន់ប្រតិបត្តិការរងស្រុកម៉ាឡៃត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ដឹកទៅទីបញ្ជាការដ្ឋានយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីយ៍៕