សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្តាគណក្សនយោបាយនៅកម្ពុជា ឲ្យគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសការសម្រេចចិត្តរបស់យុវជន

16

ភ្នំពេញ ៖ ក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវជាថ្មីដល់បណ្តាគណក្សនយោបាយនៅកម្ពុជា ឲ្យគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រេចចិត្តរបស់យុវជន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សនយោបាយទាំងឡាយ គួរគោរពដល់ស.កម្ម.ភា.ពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសមាគមន៍ ក្រុមយុវជនបរិស្ថាន ដែលធ្វើស.កម្ម.ភា.ពទាំងឡាយដែលគាំទ្ររាជរដ្ឋាភិបាល។ ក្រុមយុវជនបរិស្ថាន និងសមាគមន៍ទាំងនោះត្រូវបានរងការប្រមា.ថពីគណបក្ស និងបុគ្គល នៅពេលពួកគេធ្វើស.កម្ម.ភា.ពគាំទ្ររាជរដ្ឋាភិបាល បន្ទាប់ពីពួកគេ.ចាកចេញឈប់គាំទ្រ.ក្រុមប្រឆាំ.ង។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីដល់បណ្តាគណក្សនយោបាយនៅកម្ពុជា ឲ្យគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រេចចិត្តរបស់យុវជន។ ការអំពាវនាវនេះ គឺបន្ទាប់ពីបណ្តាញក្រុមយុវជនមួយចំនួនបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានគណបក្សនយោបាយ និងបុគ្គលមួយចំនួនចោទប្រ.កាន់ថា បានលក់ក្បាល និងទទួលរងនូវការប្រមា.ថគ្រប់យ៉ាង។ បើតាមសម្តេចតេជោ ហ៊ុន សែន គឺគណបក្សនយោបាយ និងបុគ្គលមួយចំនួនដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែមិនបានយល់ពីប្រជាធិបតេយ្យនោះទេ ហើយមិនបានគោរពទៅដល់សេរីភាពខាងនយោបាយទៅទៀត៕