លោកស្នងការខេត្តកណ្តាលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភ: ឆ្នាំ២០២៣

24

លោកជម្រុញ ដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបង្ក្រាបបទល្មើស ក៏ដូចជាល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

បើយោងតាមរបាយការណ៏របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលគិតពីថ្ងៃ២០ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លទ្ធផលបង្ក្រាបល្បែងស៊ីសង បង្ក្រាបបាន ៤ករណី នៅស្រុកកៀនស្វាយ ២ករណី ពញាឮ ១ករណី និងស្រុកស្អាង ១ករណី (ឆ្នោត និងជល់មាន់ ) ដោយឃាត់ខ្លួនបានជនល្មើស ៤នាក់ ស្រី៣នាក់ ។ ដោយឡែក បទល្មើសគ្រឿងញៀន បានបង្ក្រាប ៣៨ លើ៤៥ករណី ថយចុះ ៧ករណី ចាប់បានជនល្មើស ៧៣នាក់ ស្រី ២នាក់ ចាប់យកវត្ថុតាង រួមមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(Ice)ចំនួន ១២៩កញ្ចប់ ទម្ងន់១៩៩,៤៤ក្រាម, រថយន្ត១គ្រឿង, ម៉ូតូ១៨គ្រឿង, កង់១គ្រឿង, ដាវ១ដើម, ទូរស័ព្ទ ៤៦គ្រឿង, ជញ្ជីងថ្លឹង ៣គ្រឿង, ខ្សែក ១ខ្សែ, ខ្សែដៃ2ខ្សែ, ក្រវិល ១គូរ, ចិញ្ចៀន ១វង់, វិទ្យុទាក់ទង ២គ្រឿង និងសម្ភារៈវេចខ្ចប់ចែកចាយគ្រឿងញៀនមួយចំនួនទៀត៕