លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះប.ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួ..យដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានចំនួន១០៧ គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្ស-និស្សិតបានបញ្ចប់ការសិក្សាចំនួនជាង៦ ម៉ឺននាក់រៀងរាល់ឆ្នាំ នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម រួមទាំងការរៀបចំមណ្ឌលព្យា.បាលជំងឺកូវីដ-១៩ កម្រិតស្រាល, ការចូលរួមក្នុងយុទ្ធនាការចា.ក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកម្មករ-និយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ក៏ដូចជាកិច្ចការងារជាច្រើនផ្សេងទៀត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ការអប់រំបណ្តុះប.ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូ..លធនមនុស្ស។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំពង្រឺង និងពង្រីកការវិនិយោគ និងការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូ..លធនមនុស្សប្រ.កបដោយចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ.ការងារ.ក្នុងវិស័យឧស្សាហកម្ម ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម ៤.០។ ជាក់ស្តែងក្នុងឆ្នាំ ២០២៣ នេះ កម្ពុជាកំពុងបន្តរៀបចំទិវាជាតិអប់រំបណ្តុះប.ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ (TVET DAY) ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” ក្នុងគោលបំ.ណ.ងលើកកម្ពស់ការអប់រំបណ្តុះប.ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្ស.ព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យា.បាល កម្មករ-និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះប.ណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រ.កបដោយគុណភាព និង ប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ.ការងារទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
លោកថា ចា..ប់តាំងពីថ្ងៃចា..ប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្ស ប្រជាជនកម្ពុជា គឺជាបក្ស នយោបាយមួយប្រ.កបដោយភាពចាស់ទុំ និងភាពស្មោះ ត្រង់នៅក្នុងបុព្វហតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំប្រ.កបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រ.កាន់ខ្ជាប់នូវមាគ៌ាដឹកនាំតាមគោល ការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ព្រមទាំងមានគោលនយោបាយច្បាស់លាស់ សំដៅបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍ជាតិ។
១. ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញពីការ.កា.ប់សំ.លា..ប់របស់របបប៉ុលពត។
២. ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័.យពូជសាសន៍ប៉ុលពត។
និង៣. តស៊ូប្រយុទ្ធនឹងសត្រូវរួមរបស់ជាតិខ្មែរ គឺសង្គ្រាម និងការបែ.កបាក់ផ្ទៃក្នុង ដែលបានកើតមានទ្បើងលើទឹកដីអង្គរនៃយើងជាង៥០០ ឆ្នាំមកហើយ រហូតសម្រេចបានការបញ្ចប់ទាំងស្រុងនូវអរិភាពទាំងនេះ និងទទួលបានសន្តិភាពពេញ លេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តថែរ.ក្សាសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់ខ្មែរយើងគ្រប់ជំនាន់ជានិច្ចនិរន្តន៍តរៀងទៅ៕