ប៉ោយប៉ែត៖ សង្ឈក្លែងក្លាយចំនួន ៩ នាក់ បន្លំខ្លួនចូលកម្មវិធីរាប់បាត្រ ក្នុងចំណោម ៥០០ អង្គ នៅវត្តទួលពង្រ ក្រុងប៉ោយប៉ែត» ត្រូវបានមន្ត្រីសង្ឈរ.កឃើញ និងចា..ប់ផ្សឹក ។ ខណះ បច្ចុប្បន្នជនខិលខូ..ចមួយចំនួនបាន ក្លែងខ្លួនធ្វើជាសង្ឈ យកវិស័យព្រះពុទ្ធសាសនា ដើម្បីធ្វើជាមុខរបររ.កស៊ី ដោយមិនខ្លាច។
ជាក់ស្តែង នៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ បានកំពុងផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំ..ងទៀតហើយ ខណៈបានឃើញវីដេអូត្រូវបានចែករំលែកនៅលើ TikTok បានបង្ហាញពីទិដ្ឋភាពចា..ប់បានលោកក្លែងក្លាយវ័យៗក្មេង មិនចេះតិចនាក់នោះទេ បន្ទាប់ពីបានបន្លំខ្លួនចូលក្នុងកម្មពិធីរាប់បាត្រជាមួយព្រះសង្ឃ ៥០០ អង្គ។
បើយោងតាមម្ចា.ស់វីដេអូដែលមានគណនី TikTok ឈ្មោះថា ahleab បានបញ្ជាក់ប្រាប់ឲ្យដឹងថា «លោកក្លែងក្លាយចំនួន ៩ នាក់ បន្លំខ្លួនចូលកម្មវិធីរាប់បាត្រ ក្នុងចំណោម ៥០០ អង្គ នៅវត្តទួលពង្រ ក្រុងប៉ោយប៉ែត»។ ក្រោយពីបានឃើញហួសចិត្តខ្លាំ..ងពេក ម.ហា.ជ.នជាប្រជាពលរដ្ឋជាពុទ្ធបរិស័ទ បានលើកជាសំណើរថា «ចា..ប់ផ្សឹកចឹងអត់ន័យទេ ចេញផុតតែពីហ្នឹងពួកគាត់ធ្វើដដែល, អ្នកក្លែងបន្លំធ្វើសង្ឃ គួរតែមានច្បាប់ដាក់ទោស ២ ទៅ ៥ឆ្នាំ ដើម្បីឲ្យរាងចាល កុំឲ្យជនដទៃយកតម្រាប់តាម»។ រីឯអ្នកខ្លះទៀត បានសម្តែងការហួសចិត្តថា «កម្លាំងមាំមួន អត់រ.កការងារធ្វើ សុខចិត្តធ្វើចឹង, ព្រះពុទ្ធសាសនារលាយមុនព្រះវស្សា មិនដោយសាសនាផ្សេងទេ តែដោយសារបុព្វជិតអស់ហ្នឹងហើយ»៕