ភ្នំពេញ÷មើលឃើញថាសារព័ត៌មានយើងបានចុះផ្សាយជាច្រើនលើក ច្រើនសារកន្លងមកហើយតែនៅមិនទាន់មានចំណាក់កាល ជុំវិញផ្សារអូប្ញស្សីនៅតែប្រមូលម្តុំដោយរថយន្តម៉ូតូកងបី ទីកន្លែងផ្ញើរម៉ូតូ ចតលើដងផ្លូវយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ពីបញ្ហាការកក់ស្ទះចរាចរណ៍និងសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈដោយអាជ្ញាធរខណ្ឌ៧មករា ប្ញលោកប្រធានផ្សារអូរប្ញស្សីប្រហែលជាលោកមើលមិនឃើញហើយ រឺចុះទៅរៀបចំកន្លែងនោះអោយមានរបៀបរៀបរយនិងបញ្ចៀសបញ្ហាការកក់ស្ទះចរាចរណ៍ឡើយ។
ប្រជាពលរដ្ឋបានលើកឡើងថាមួយថ្ងែៗ គាត់ធ្វើដំណើរឆ្លងកាត់ផ្សារអូរប្ញស្សីពិបាកណាស់ សូមបីតែការដើរក៍ត្រូវដើរលើផ្លូវ ថ្នល់ដែល ហើយដើរមិនស្រួល ខ្លាចរថយន្តនិងម៉ូតូបុកទៀត ពីព្រោះចញ្ចើមផ្លូវគឺប្រធានផ្សារប្រហែលយកធ្វើជាកន្លែងចតរថយន្តអស់ហើយ ទើបរថយន្ត រឺកងបីទាំងអស់នេះមានការចតយ៉ាងអាណាធិបតេយ្យបែបនេះ
តាមបណ្តោយផ្លូវជុំវិញផ្សារអូរប្ញស្សីសុទ្ធតែរថយន្តចតលើផ្លូវសាធារណៈនិងកន្លែងផ្ញើរម៉ូតូវិញដាក់លើផ្លូវសឹងនឹងបិតផ្លូវមួយចំហៀង រីឯកងបីវិញដាក់ចតលើផ្លូវដោយ មិនឃើញអាជ្ញាធរ រឺលោកប្រធានផ្សារចុះរៀបចំហាមប្រាណឡើយ
ប្រជាពលរដ្ឋស្នើរអោយលោក ឃួងស្រេង ដែលជាអភិបាលក្រុងរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌ៧មករាដែលទើបនិងឡើងមកកាន់ថ្មីៗសូមជួយអោយកំលាំងចុះត្រួចពិនិត្យនិងចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញទីតាំងផ្សារអូរប្ញស្សីផងដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើររឹក៍ដើរថ្មើរជើងផងដែល