នាយករងវិទ្យាល័យម្នាក់ ប្រើល្បិចគំ.រក ដាក់ថ្នាំ ឲ្យកូ.នសិ.ស្សស្រីផឹក រួចនាំចូ.លផ្ទះសំណាក់ និងថ.ត វីដេអូរ ចែ.កចាយលើ បណ្តាញសង្គម ត្រូវបានឃា.ត់ខ្លួនហើយ…!

48

ខេត្តកំពង់ឆ្នាំង៖នាយករងវិទ្យាល័យម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនមកអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៣ នេះដោយជាប់ចោទពីបទចាប់រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាស អាភាសលើកុមារីជាសិស្សសាលារបស់ខ្លួន និងករណីហិង្សាដោយ ចេតនា ។

សមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន លោក ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជន ជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយ(ក្នុងស្រុកកំពង់ ត្រឡាច) ពីករណី រំលោភសេព សន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារីជាសិស្សវិទ្យាល័យ និងករណី ហិង្សាដោយចេតនា ។ ករណីចាប់ខ្លួនជនសង្ស័យខា ងលើនេះធ្វើឡើងតាមបញ្ជារ លោក ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា យោងតាមពាក្យបណ្តឹង របស់អាណាព្យាបាលរបស់កុមារី ជាសិស្សវិទ្យា ល័យអាយុ ១៥ ឆ្នាំ ជាជនរងគ្រោះនៃអំពើខាងលើ បានរៀបរាប់ទាំងក្តុកក្តួលថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថានបានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើក រថយន្តជាមួយលោកគ្រូ ឈ្មោះ ង៉ែត សុខខេង រួចបែរជាលួចដាក់ថ្នាំចូល ក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភជនរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។ ករណីខាងលើនេះគឺជាសារដាស់តឿនសម្រាប់ជនល្មោភតណ្ហាទាំងឡា យគួរតែជៀសវាងឲ្យឆ្ងាយកុំឱ្យមាន រឿងអាស្រូវនាំឲ្យអាប់អោនកិត្តិ យ សនិងអាប់អោនដល់មន្ត្រីក្នុងអង្គភាព ក្នុងស្រុកក្នុងខេត្តដែលគេជាមនុស្សល្អ។

ជាមួយគ្នានេះដែរអាណាព្យាបាលនិងមាតាបិតាទាំងឡាយរបស់សិស្សក៏គួរតែប្រុងប្រយ័ត្នចំពោះកូនជានារីភេទផងដែរ ដោយកុំបណ្ដែតប ណ្ដោយដូចករណីខាងលើនេះ។