រឿ.ង អ្នកស្រុកបង្ហោះសារឲ្យ ប្រុងប្រយ័ត្នមានចោរចងខ្សែលួសតាមផ្លូវប្ល.ន់សំ.លា..ប់យកម៉ូតូ ប៉ូលីសបំភ្លឺ ថាមិនមែនជា ករណីប្ល.ន់នោះទេ

26

ខេត្តកណ្ដាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀល ថ្ងៃព្រហស្បតិ៍ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បាន  ធ្វើការឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ វិ ធាវី  បាមបង្ហោះផ្ស.ព្វផ្សាយមានខ្លឹមសារថា៖ សូមបងប្អូនប្រជាពលរដ្ឋរស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ទាំងអស់សូមមានការប្រុងប្រយ័ត្នមានចោរចងខ្សែលួសតាមផ្លូវប្ល.ន់សំ.លា..ប់យកម៉ូតូកូនខ្ញុំចំងាយពីផ្ទះប្រហែល៥០ម៉ែត្រនៅថ្ងៃទី  ១៩.០២.២០២៣ តែសំណាងមិនដួលទៅប្តឹងប៉ូលិសគាត់អោយយើងមើលចោរខ្លួនឯងហើយគាត់មិនបានមកមើលកន្លែងកើតហេតុទេ អោយតែយ៉ាងហ្នឹងស្លា…ប់ប្រជាពលរដ្ឋអស់ហើយ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក ដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះស្រាវជ្រាវករណីខាងលើ។ជាលទ្ធផល៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុក បានបញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ចុះដល់ទីតាំងកើតហេតុពិនិត្យនិងស្រាវជ្រាវ ស៊ើបអង្កេត ករណី៖ រាយចងខ្សែលួសកាត់ទទឹងផ្លូវលំបណ្ដាលឱ្យមានគ្រោះ.ថ្នា..ក់ដល់អ្នកដទៃ។

យោងតាមការបំភ្លឺរបស់ជ.ន.រ.ងគ្រោ-ះឈ្មោះ ផល្លី សុជាតិ បានបញ្ជាក់ថា៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជ.ន.រ.ងគ្រោ-ះ ផល្លី សុជាតិ បានមកពីធ្វើការនៅភ្នំពេញពេលមកដល់ផ្ទះក៏បានបបួលមិត្តភក្តិហូបស្រានៅផ្ទះរបស់ខ្លួនដោយចា..ប់ផ្តើមតាំងពីម៉ោង១៨និង៣០នាទី និងបានជិះម៉ូតូទៅមកៗជាច្រើនលើកច្រើនសារតាមផ្លូវលំចូលផ្ទះរបស់ខ្លួននៅក្រោយឃ្លាំងតាសាយជាច្រើនជុំដោយទៅដឹកមិត្តភក្ដិផង ទិញសាច់ក្លែមផង ទិញស្រាបៀផងជាច្រើនលើកច្រើនសារតាមផ្លូវលំចូលផ្ទះរបស់ខ្លួនដដែលៗដោយមិនមានបញ្ហាអ្វីកើតឡើយទេ។ លុះនាំគ្នាផឹករហូតដល់ម៉ោង២៣និង៣០នាទី ជ.ន.រ.ងគ្រោ-ះឈ្មោះ ផល្លី សុជាតិ បានជិះម៉ូតូតាមផ្លូវលំដដែលដើម្បីទៅទិញស្រាបៀមកផឹកទៀត ពេលជិះដល់កន្លែងកើតហេតុក៏បានទាក់នឹងខ្សែលួសដែលគេ.ចងកាត់ផ្លូវលំត្រូវក្បាលម៉ូតូដាច់ខ្សែលួសវាត់ត្រូវចង្ការនិងក បណ្ដាលឱ្យរងរ.បួ.ស តែមិនប.ណ្តាលឱ្យដួលម៉ូតូឡើយ រួចជ.ន.រ.ងគ្រោ-ះ  ភ័យក៏បានជិះម៉ូតូបន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដើម្បីជួ..យអន្តរាគមន៍។

ឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវ ផ្នែកជំនាញនគរបាលយុត្តិធម៌ ធ្វើការសន្និដ្ឋានថា៖ ករណីខាងលើមិនមែនជា ករណីប្ល.ន់នោះទេ ព្រោះថា ជនសង្ស័..យ(មិនស្គាល់អត្តសញ្ញាណ) ប្រហែលជាខឹ.ងនិងជ.ន.រ.ងគ្រោ-ះជិះទៅមកៗលឿនៗច្រើនលើកច្រើនសារ ហើយផ្នែកជំនាញ និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់គឺការចងខ្សែលួសមានកម្ពស់ ១ម៉ែត្រពីដី ដាក់ទាក់សម្រាប់ឱ្យម៉ូតូដួលតែប៉ុណ្ណោះ។សូមជម្រាបថា ករណីនេះបច្ចុប្បន្នផ្នែកជំនាញនគរបាលយុត្តិធម៌ កំពុងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងកំណត់មុខសញ្ញាយកមកផ្ដន្ទាទោសតាមច្បាប់។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕