អភិបាលខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការកងរាជអាវុធហត្ថ

19

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន  ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម(ថ្មី) ស្ថិតក្នុងស្រុកកំពង់សៀម   ក្រោមអធិបតីភាព  ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមប្រធានសាលាដំបូងខេត្ត  ឯកឧត្តម ព្រះរាជាអាជ្ញា អភិបាលរងខេត្ត កងកម្លាំងទាំងបី មេបញ្ជាការកងរាជអាវុធហត្ថទូទាំងរាជធានី/ខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

On the morning of Feb 15, H.E. Un Chanda, Kampong Cham Provincial Governor, attended the Groundbreaking Ceremony of Kampong Cham Provincial Gendarmerie Headquarters, which was held under the presidency of Gen. Sao Sokha, Deputy Commander of the Royal Cambodian Armed Forces (RCAF) and Commander of Royal Khmer Gendarmerie.