សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

41

នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ.កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន មនុស្ស សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។ វិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត បញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្ររង  ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់  ដែលបាន បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន និស្សិត អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច កិត្ដិព្រឹទ្ធ បណ្ឌិតចំនួន ៣២នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានវា..យតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំ.បា.កទាំងឡាយ ចូលរួមក្នុងការបណ្តុះប.ណ្តាលធនធានមនុស្ស នៅ កម្ពុជា។

សម្តេចតេជោបានមានប្រសាសន៍រំលឹកថា ការរាតត្បាតជំងឺកូវីដ១៩ គឺជាការលំ.បា.កមួយរបស់សង្គម  តែការរួបរួមគ្នាបានធ្វើឱ្យកម្ពុជា បានយកឈ្នះលើមេរោគរាតត្បាតនេះ ឈានទៅបើកសង្គមទូលំទូលាយ និងការជួបជុំនានា។សម្តេចតេជោនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងចំណោមសិស្សគោលដៅ ១លាន ៥សែន សម្រាប់បណ្តុះប.ណ្តាលវិជ្ជាជីវៈ ក៏រាប់បញ្ចូលទាំង វិជ្ជាជីវៈដូនតា រួមមាន តម្បាញ ចម្លាក់ គំនូរ និងស្មូនផងដែរ។សម្តេចតេជោបានមានប្រសាសន៍ថា សិស្សដែលត្រូវទទួលការបណ្តុះប.ណ្តាលវិជ្ជាជីវៈនេះ ទទួលបានអប់រំដោយមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។សម្តេចតេជោបានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ ការដណ្តើមមេដាយជារឿ.ងមួយ តែក្នុងនាមជាម្ចា.ស់ផ្ទះ ត្រូវរៀបចំការប្រ.កួតនេះឱ្យបានល្អ។ សម្តេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសយកចិត្តទុកដាក់លើរឿ.ងអនាម័យក្នុងពេលកម្ពុជារៀបចំការប្រ.កួតស៊ីហ្គេម ពិសេសខេត្តក្រុងទេសចរណ៍នានា។នៅថ្ងៃនេះទាក់ទងទៅនឹងសារនយោបាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផ្សាយថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅតួកគី ជំនួសសម្តេច គឺជាកំហុ.សមួយដ៏ធ្ង.ន់.ធ្ងរ ជាពិសេសជាការវា..យប្រ.ហារដ៏ធ្ង.ន់ទៅដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល លើការចា.ត់ចែងថវិកាជាតិ។

សម្តេចតេជោបានថ្លែងធ្ង.ន់ៗថា «កុំរំពឹងថា វិទ្យុវីអូឌី  រស់ឡើងវិញឱ្យសោះ»។សម្តេចនឹងត្រៀមសួរ ទៅបរទេសថា តើការផ្សាយចោទ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទវិទ្យុ វីអូឌី មិនធ្វើឱ្យស្លា…ប់ប្រជាធិបតេយ្យនៅកម្ពុជានោះទេ។សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿ.ងប្រធានាធិបតីបារាំង ឱ្យលេខទូរស័ព្ទទាក់ទងគ្នាផ្ទាល់ និងប.ង្កើនកម្រិតស្និទ្ធស្នាល លើស.ពីទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ដោយក្លាយជាមិត្តភក្តិបងប្អូននឹងគ្នា។

សម្តេចតេជោបានស្នើសុំការយោគយល់ពីប្រធានាធិបតីបារាំង ចំពោះការទម្លាយនូវទំនាក់ទំនងរវាងសម្តេច និងលោកប្រធានាធិបតី។សម្តេចតេជោទម្លាយថា ប្រធានាធិបតីបារាំង ស្នើសម្តេចកាន់អំណាច៣-៤ឆ្នាំបន្តទៅទៀត ដើម្បីធ្វើជាដៃគូជាមួយរូបលោក។មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភី និងឪពុកម្ដាយអាណា​ព្យា.បាលទាំងអស់ដែលបានផ្ដល់ឱកាសឲ្យកូនៗបានសិក្សារៀនសូត្រទទួលបាននូវភាពជោគជ័យនាពេលនេះ និងជូនពរឲ្យទទួលបាននូវភាពជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕